**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញកោសលវិច័យ DNA នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកោសលវិច័យ DNA នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម ស៊ុនដារ៉ា អនុប្រធានសេនាធិការ, ឯកឧត្តមឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិនអនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍ DNA (ជាគ្រូបង្គោល), លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី, លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី, ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី, លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ, តំណាងស្នងការនគរបាលខេត្តរតនគិរី, តំណាងស្នងការនគរបាលខេត្តត្បូងឃ្មុំ, តំណាងស្នងការនគរបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូ, ស្នងការរង នាយការិយាល័យ មន្រ្តីជំនាញ និងសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលចំនួន ៥៧រូប ស្រីចំនួន ៤រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ជូនគណៈអធិបតី និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថតអគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំបើកវគ្គបណ្តុះបណ្តាល ជំនាញ DNA ដល់សិក្ខាកាមដែលមកពីបណ្តាខេត្តចំនួន៥ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសំដែងនូវទឹកចិត្តរំភើបរីករាយចំពោះការអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តុមរបស់គណៈអធិបតី កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញកោសលវិច័យ DNA ដែលនឹងប្រព្រឹត្តទៅនាពេលបន្តិចទៀតនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ក៏សូមយកឱកាសនេះ ដើម្បីជំរាបជូននូវប្រសាសន៍ដ៍ថ្លៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកំលាំងនគរបាលជាតិទាំងអស់រួមមាន៖
-សូមរក្សាវិន័យកងកំលាំងនគរបាលជាតិ
-រក្សាសាមគ្គីភាពផ្ទៃក្នុង
-ទទួលខុសត្រូវចំពោះភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន
-ថែរក្សាសុខភាពអោយបានល្អ រស់នៅមានអនាម័យគ្រប់ៗគ្នា
-ត្រូវអប់រំបងប្អូន កូនចៅកូនចៅអោយជៀសផុតពីគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់មន្ត្រីនគរបាលស៊ើបអង្កេត និងមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ដែលមានតួនាទីចុះស្រាវជ្រាវ និងពិនិត្យទីកន្លែងកើតហេតុ។ ពិតណាស់នៅក្នុងមេរៀននេះ បានសង្កត់ធ្ងន់ការស៊ីជម្រៅទៅលើការហ៊ុំព័ទ្ធទីកន្លែងកើតហេតុ ស្រាវជ្រាវរុករកវត្ថុតាង ចាប់យកវត្ថុតាង ការនិត្យវិភាគស្នាមរបួសលើជនរងគ្រោះ សាកសព សំណាកជីវសាស្រ្ត ការថែរក្សាវត្ថុតាង ការវេចខ្ចប់ ការបញ្ជូនវត្ថុតាងទៅមន្ទីរពិសោធន៍ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងន័យនេះ សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ទ្រឹស្តី និងការរៀបចំឲ្យមានទីកន្លែងកើតហេតុជាក់ស្តែង ដើម្បីឲ្យសិក្ខាកាមបានអនុវត្តផ្ទាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានគូសបញ្ជាក់ថា នេះជាវគ្គទី៤ ហើយដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤នេះ ៖

-វគ្គទី១ ថ្ងៃទី០៣-០៧ ខែមិថុនា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តព្រះសីហនុ ដោយមានស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥ ចូលរួមមានខេត្តព្រះសីហនុ, កោះកុង, កែប, កំពត និងកំពង់ស្ពឺ។

-វគ្គទី២ ថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តបាត់ដំបង ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមានខេត្តបាត់ដំបង, កំពង់ឆ្នាំង, ពោធ៍សាត់, ប៉ៃលិន និងបន្ទាយមានជ័យ។

-វគ្គទី៣ ថ្ងៃទី០២-០៦ ខែកញ្ញា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តកំពង់ធំ ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមានខេត្តកំពង់ធំ, សៀមរាប, ព្រះវិហារ, ឧត្តមានជ័យ, កំពង់ចាម។

-វគ្គទី៤ ថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តមណ្ឌលគីរី ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមានខេត្តមណ្ឌលគីរី, រតនះគីរី, ក្រចេះ, ស្ទឹងត្រែង, ត្បូងឃ្មុំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលជាការខិតខំយកចិត្តទុកដាក់របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយបានការអនញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តទូទាំងប្រទេសដោយផ្តោតលើមុខជំនាញថ្មីកោសលវិច័យ DNA ដូចជា៖
១-ការពិនិតវត្ថុតាង
២-ចាប់យកវត្ថុតាង
៣-រក្សាទុកវត្ថុតាង
៤-ការបញ្ជូនសំណាកDNA
៥-ការរៀបចំឯកសារសំណុំរឿង
៦-បណ្តុះបណ្តាលលើវិធីសាស្រ្ត ប្រើប្រាស់ឧបករណ៍DNA វិធីសាស្រ្តទាញយកសំណាក DNA ការយកគំរូ DNA និងវិភាគទិន្នន័យDNA។

ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុខធា បានរំលឹក និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា វគ្គនេះពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ចំពោះជំនាញ បទពិសោធន៍ថ្មី ដែលលោកគ្រូបានចែករំលែកយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យសាស្រ្ត និងសហការី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ៕

អត្ថបទដែលជាប់ទាក់ទង