**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ការប្រឡងបាក់ឌុប នៅខេត្តស្វាយរៀង មានបេក្ខជន៤.២១៤នាក់ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ

ភ្នំពេញ៖ ដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ (A) ផងដែរ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន៤.២១៤នាក់ ស្រី ២.២៦៩នាក់៖
-មណ្ឌលប្រឡង មានចំនួន៨មណ្ឌល, បន្ទប់ប្រឡងមាន១៦៩បន្ទប់
-បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មាន២មណ្ឌល ស្មេីនឹង៥០បន្ទប់ មានបេក្ខជនចំនួន១.២៤៩នាក់ ស្រី៧៩២នាក់ រួមមាន៖
១.មណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ
២.មណ្ឌលសាលាបឋមសិក្សាកន្ទុយវ៉ៃ
-បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មាន៦មណ្ឌល ស្មើនឹង១១៩បន្ទប់ មានបេក្ខជនចំនួន ២.៩៦៥នាក់ ស្រី១.៤៧៧នាក់ រួមមាន៖
១.មណ្ឌល បឋមសិក្សាព្រះសីហនុ
២.មណ្ឌល វិទ្យាល័យស្វាយរៀង ខាងត្បូង
៣.មណ្ឌល វិទ្យាល័យស្វាយរៀង ខាងជើង
៤.មណ្ឌល សាលាគរុកោសល្យ និងវិក្រឹតការខេត្ត
៥.មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក
៦.មណ្ឌល សាលាបឋមសិក្សា២ធ្នូ ៕

អត្ថបទដែលជាប់ទាក់ទង