ផ្អាកតួនាទីអនុរក្សម្នាក់ បន្ទាប់ពីយកទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡង
ភ្នំពេញ៖ អនុរក្សម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកតួនាទី បន្ទាប់ពីយកជាប់ខ្លួននូវទូរស័ព្ទ ១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក។
បើយោងតាមហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ចំណាត់ការនេះ ក្រុមការងារ បានធ្វើកំណត់ហេតុពិសេស ហើយប្រធានមណ្ឌលសម្រេចផ្អាកតួនាទី ពីអនុរក្សមកនៅគណៈកម្មការកណ្តាល ៕