នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ប្រធានស្នងការទាំង៧ នាយកសាលាទាំង២ នាយការិយាល័យឯករាជ្យទាំង៣ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី.ខេត្តទាំង ២៥ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនោះផងដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានដាក់ទិសដៅបន្ត៖
១. ការងារកំណែទម្រង់ និងធ្វើទម្រង់
-បុគ្គលិក
-មធ្យោបាយ-បំពាក់ ថែទាំ ជួសជុល
-ការងារគ្រប់គ្រងអចលនទ្រព្យ (ដីធ្លី សំណង់ សង្ហារឹម) និងការកសាងអង្គភាព
-ការងារចិញ្ចឹម ពិនិត្យព្យាបាលសុខភាព
-ការងារគោលនយោបាយ (សរសើរជូនរង្វាន់ ដោះស្រាយទុក្ខលំបាក និងសោធននិវត្តន៍)
-ការងារដ្ឋបាល-ហិរញ្ញវត្ថុ
-ការងារអប់រំនយោយបាយ គ្រប់គ្រងសតិអារម្មណ៍
-ការងារហ្វឹកហ្វឺន។
២. ការអនុវត្តតួនាទី ភារកិច្ច
-ការងារអនុវត្តតួនាទី ភារកិច្ច
-សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់
-ការងារការពារ និងសណ្តាប់ធ្នាប់
-ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។
៣. ការងារសង្គម
-សកម្មភាបចុះមូលដ្ឋាន
៤. ការអនុវត្តបទបញ្ជា
-គណៈកម្មការនានា ៕