ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ឆ្លៀតចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺឱ្យបានច្បាស់លាស់ ក្នុងការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។