ក្រសួងអប់រំ ឲ្យម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងបាក់ឌុប ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំម្ចាស់គណនី នៃបណ្ដាញសង្គមនានា បានបង្ហោះប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់។
តាមរយៈសេចក្ដីណែនាំនៅថ្ងៃទី៨ តុលា នេះ ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និង ទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុង អំឡុងពេលនៃដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រសួង បានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការ នានា ដូចជា ៖
១- មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា។
២- ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់
៣- ម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់៕