**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចេញយុទ្ធដំណើរទ័ពប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន​ ១៨០​ នាក់ បានចេញយុទ្ធដំណើរទ័ពប្រចាំឆ្នាំ តាមផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ ដែលពិធីចេញយុទ្ធដំណើរទ័ពនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺន យុទ្ធដំណើរទ័ព រយៈពេល​ ២​ ថ្ងៃ​ និង២​ យប់​លើចម្ងាយផ្លូវ១២៩គីឡូម៉ែត្រ ក្នុងនោះត្រូវធ្វើដំណើរតាមរថយន្តប្រវែង១១២គីឡូម៉ែត្រ និងយុទ្ធដំណើរទ័ពដោយថ្មើរជើង​ ចម្ងាយ​ផ្លូវ​ប្រវែង​ ១៧​ គីឡូម៉ែត្រ​ ដោយ​ត្រូវឆ្លងកាត់ភូមិសាស្ត្រមានឧបសគ្គ និងការវាយពួនស្ទាក់ របស់ខ្មាំង មកលើកងកម្លាំងយុទ្ធដំណើរ និងការវាយបករបស់កងកម្លាំងយុទ្ធដំណើរ ដោយត្រូវឆ្លងកាត់តំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍អំពីការប្រុងប្រៀបយុទ្ឋដំណើរទ័ព ដែលមានកងកម្លាំងចូលរួមចំនួន​ ១៨០​ នាក់ មានអាវុធគ្រប់ដៃ សម្ភារៈគ្រឿងបំពាក់ និងកិច្ចការធានាផ្សេងៗបម្រើឲ្យការយុទ្ធដំណើរទ័ព និងការប្រយុទ្ធនៅតាមដងផ្លូវ បានគ្រប់គ្រាន់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ដោយអនុវត្តតាមបទបញ្ជារបស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ទ័ពជើងគោក​ និង​បទបញ្ជា​របស់​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ពៅ​ ហេង​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែធ្វើការហ្វឹកហ្វឺនរៀនសូត្របំប៉នអប់រំចិត្តសាស្ត្រពង្រឹងវិន័យ សណ្ដាប់ធ្នាប់ លំហាត់របៀប ពង្រឹងកាយសម្បទា រឹងមាំ និងហ្វឹកហាត់យុទ្ធវិធីតាមគ្រប់រូបភាព ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ របស់យើងមានគុណភាពប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ក្នុងពេលយុទ្ឋដំណើរទ័ពរយៈពេល២យប់ និង២ថ្ងៃ លើចម្ងាយផ្លូវតាមផែនការ ដែលបានកំណត់ ត្រូវអនុវត្តឱ្យបានល្អ ដោយត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ មានការសាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក ក្នុងពេលធ្វើដំណើរ ពិសេសអនុវត្តយុទ្ធវិធីក្នុងការវាយបកខ្មាំងពេលខ្មាំងវាយស្ទាក់ក្បួនយុទ្ធដំណើរទ័ពរបស់យើង ឲ្យទទួលបានជោគជ័យតាមផែនការហ្វឹកហ្វឺន ដែលបានគ្រោងទុក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូន​ដល់​កងកម្លាំង​យុទ្ធ​ដំណើរ​ទ័ព​ទាំងអស់​ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមនួន​ ផារ័ត្ន​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង​ ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេល​កន្លង​មក​ និងក្នុងពេលយុទ្ធដំណើរទ័ព នៅពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង