សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់អាកាសយានដ្ឋានវ៉ាតី ទីក្រុងវៀងចន្ទន៍ ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់អាកាសយានដ្ឋានវ៉ាតី ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាពហើយ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ និងមានការទទួលស្វាគមន៍យ៉ាងក់កក្តៅពីសំណាក់ លោក Linkham DUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ។