រាជរដ្ឋាភិបាល ផ្ដល់ស្រូវពូជជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន១៣ភូមិ ក្នុងស្រុកចិត្របុរី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងនៃកម្ពុជា និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញនាំយកស្រូវពូជរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន១៣ភូមិ ក្នុងឃុំដារ ឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី មានចំនួន៧១៤គ្រួសារ ក្នុង១គ្រួសារទទួលបាន១០០គីឡូក្រាម សរុប ៧១.៤០០ គីឡូក្រាម។
ការប្រគល់នេះដោយមានការអញ្ជើញចូលរួមពី លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕