រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ក់ ជីតូ ទទួលជួយរដ្ឋមន្ត្រីបន្ថែម លើការងារប្រឆាំងជួញដូរមនុស្ស និងប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ទទួលជួយរដ្ឋមន្ត្រីបន្ថែម លើការងារប្រឆាំងជួញដូរមនុស្ស និងប្រឆាំងគ្រឿងញៀន។
ក្រៅពីភារកិច្ច ដូចបានចែងខាងលើ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចបស់រដ្ឋមន្ត្រី ៕