**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

កម្ពុជា អំពាវនាវឱ្យពិភពលោកទាំងមូល បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេសបង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល

ភ្នំពេញ៖ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានមោទកភាព ទទួលបានការគាំទ្រជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញា កម្ពុជានឹងអនុម័តផែនការសកម្មភាពរយៈពេល៥ឆ្នាំបន្ទាប់ គឺ «ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩» និង សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការដឹកនាំ និងអនុវត្តអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥-២០២៩។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់មីន ដែលមានប្រជាជនរងគ្រោះ ស្លាប់ និងរបួស ច្រើនជាង ៦៥ ០០០ នាក់ និងបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការអន្តរជាតិ កម្ពុជាទទួលបានជោគជ័យជាទីកត់សម្គាល់ ក្នុងវិស័យសកម្មភាពមីន និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់លំនៅឋាន និងការអភិវឌ្ឍ។ កម្ពុជា ចាត់ទុកសកម្មភាពមីន ជាកាតព្វកិច្ចមនុស្សធម៌មួយដ៏សំខាន់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី និងផ្លាស់ប្តូរជោគវាសនារបស់ប្រជាជន និងសហគមន៍ដែលទទួលរងគ្រោះដោយសារមីន។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌ និងស្នើដល់រដ្ឋមិនមែនភាគី ពិចារណាចូលរួមជាសមាជិកគ្រួសារអនុសញ្ញាអូតាវ៉ា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាពេលខាងមុខ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងថា កម្ពុជា ប្តេជ្ញាចិត្តនៅតែបន្តកៀរគរជំនួយ និងស្វែងរកការគាំទ្រ ដល់វិស័យសកម្មភាពមីនសាកល និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន នៅក្នុងបណ្តាប្រទេសមួយចំនួនដែលមានតម្រូវការ និងកំពុងប្រឈម ៕

អត្ថបទដែលជាប់ទាក់ទង