**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥**លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧**អភិបាលខេត្តកំពង់ចាម ស្នើធនាគារជាតិនៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ**មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើង**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ

ទេសាភិបាលធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការរៀបចំឥណទានឡើងវិញនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅរបស់ពលរដ្ឋ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារនៅកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកលោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា «ចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងជួយប្រជាពលរដ្ឋដោយរបៀបណា? គឺពេលប្រជាពលរដ្ឋជួបការលំបាក ក្នុងការរកប្រាក់ចំណូល ក្នុងជីវភាពប្រចាំថ្ងៃ ពិសេសក្នុងអំឡុងពេលនេះ ការរៀបចំឥណទានឡើងវិញនេះ គឺសម្រួលដល់ការលំហូរសាច់ប្រាក់របស់អតិថិជន ដូចដែលខ្ញុំធ្លាប់បានលើកជាឧទាហរណ៍ថា រាល់ដងអតិថិជនមានចំណូល ១៥០ដុល្លារ ត្រូវបង់ប្រចាំខែដល់គ្រឹះស្ថានចំនួន ១០០ដុល្លារ ដូច្នេះនៅពេលអតិថិជនបញ្ហាណាមួយ ធ្វើឲ្យចំណូលធ្លាក់ចុះសល់ត្រឹម ១២០ដុល្លារ ឬតិចជាងនេះ បើអតិថិជនត្រូវបំពេញកាតព្វកិច្ចបង់សងត្រឡប់ ទៅកាន់គ្រឹះស្ថានចំនួន ១០០ដុល្លារ នោះគាត់នឹងមិនមានថវិកា សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃឡើយ។ ដូច្នេះដើម្បីជួយសម្រួលដល់អតិថិជន កុំឲ្យមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ រៀបចំឥណទានឡើងវិញ ដោយធ្វើយ៉ាងណាសម្រួលឲ្យអតិថិជន បង់សងត្រឡប់មកត្រឹមចន្លោះណា ដែលអាចជួយបានទាំងជីវភាពប្រចាំថ្ងៃ និងការបំពេញកាតព្វកិច្ចបានល្អ ។ នេះជាការសម្រួលមួយដល់ប្រជាជន ហើយការសម្រួលនេះក៏ជាផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការនៅតែបន្ដចំណាយសមល្មមរបស់អតិថិជន មានន័យថា នៅពេលអតថិជនបានរៀបចំឥណទានឡើងវិញ អតិថិជននឹងនៅសល់ថវិកា ដើម្បីចំណាយទៅកាន់កន្លែងផ្សេងទៀត នេះជាចំហាយទៅដល់សេដ្ឋកិច្ចជាតិទាំងមូល»។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

យោងតាមសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា (គ្រឹះស្ថាន) រៀបចំឥណទានឡើងវិញជូន អតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖
-គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។
-គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ៕

អត្ថបទដែលជាប់ទាក់ទង