**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យឯកឧត្តម  វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះឯកឧត្តម វ៉ាង វិនពីន ក្នុងឱកាសដែល ឯកឧត្តម  ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទំនាក់ទំនងការទូតជាផ្លូវការ រវាងកម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ និងជាមិត្តដែកថែប ហើយកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ពោលគឺពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី  ប្រកបដោយ គុណភាព ខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។

ឯកឧត្តមឯកអគ្គរដ្ឋទូត  វ៉ាង វិនពីន ក៏បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលមានឱកាសមក បំពេញ តួនាទីដ៏ធំធេង ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធិផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត។ ឆ្នាំ ២០២៤ នេះ ជាឆ្នាំពិសេសមួយ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់យកជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសទាំងពីរបានធ្វើសកម្មភាព ជាច្រើនរួមគ្នាកន្លងមក ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា មិត្តចិន តែងតែបានផ្តល់អាទិភាពខ្ពស់ យកចិត្តទុកដាក់ជំរុញកិច្ចសហ-ប្រតិបត្តិការ រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន  ស្ពាន ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងវិស័យសំខាន់ៗផ្សេងទៀត ។ ជាក់ស្តែង, ការផ្តល់ជំនួយ ឧបត្ថម្ភរបស់មិត្តចិន និងការផ្តល់វ៉ាក់សាំងក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ បានដើរតួជាបង្អែកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេនៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ។ជំនួយរបស់មិត្តចិន គឺឆ្លើយតប នឹង តម្រូវការជាក់ស្តែង របស់កម្ពុជា និងទាន់ពេលវេលា ដូចដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងលើកឡើង គឺមិនត្រឹមតែ រួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការការពារ ឯករាជ្យ និង អធិបតេយ្យ របស់កម្ពុជាផងដែរ ។ដោយប្រទេសទាំងពីរ កម្ពុជា-ចិន មានចក្ខុវិស័យ ស្រដៀងគ្នា និងរួមគ្នាកសាងសហគន៍វាសនារួម ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀត ដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួលបាននូវហិរញ្ញប្បទាន សហប្រតិបត្តិការជាបន្តបន្ទាប់ទៀត សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា, ការជំរុញវិនិយោគពីវិស័យឯកជន, ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក៏ដូចជា ការទាក់ទាញ ទេសចរណ៍ចិន មកទស្សនកិច្ចនៅកម្ពុជាឲ្យកាន់តែមានចំនួនច្រើនឡើងវិញដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។ ជាមួយនឹងការសង្ឃឹមខ្ពស់ថានឹងមានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន, ភាគីទាំងពីរបានសន្យា នឹងបន្តសហការជិតស្និទ្ធជាមួយជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធិផល ជាផ្លែផ្កាច្រើនទៀតដើម្បីប្រជាជន និង ប្រទេសទាំងពីរ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីរបស់ឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង