**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន**អនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី**ឡាវ រាយការណ៍ករណីឆ្លងមេរោគអេដស៍ថ្មី ១៨៩៦ករណី រាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤**ប្រមុចរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**បាងកក កំពុងប្រឈមមុខនឹងការបំពុលបរិយាកាស ខណៈគុណភាពខ្យល់ឡើងដល់កម្រិតគ្រោះថ្នាក់ ដល់សុខភាព

ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។

ទន្ទឹមនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាពតាមអ្វីដែលអាចធ្វើបាន ដើម្បីកុំឲ្យស្រូវរបស់ប្រជាកសិករចាល់ ឬធ្លាក់តម្លៃ លើទីផ្សារ ទើបប្រមូលទិញ។

ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺធ្វើឡើង បន្ទាប់ពីបានចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវតាមរោងម៉ាស៊ីនពីកសិករ ចំនួន៣ទីតាំងស្ថិត ស្រុកបាធាយ ខេត្តកំពង់ចាម និងតាមដានតម្លៃ ទីផ្សារស្រូវប្រជាកសិករដែលបានលក់ ក្នុងពេលមុនបុណ្យ ភ្ជុំបិណ្ឌនិងក្រោយពិធីបុណ្យភ្ជុំរួច។

សូមជម្រាបថា ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តកំពង់ធំរបស់អគ្គនាយកធនាគារ ARDB ក្នុងនោះរួមមាន  គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ប៊ី អ អឹម បាននិងកំពុងប្រមូលទិញស្រូវពីកសិករ យកស្តុកទុកដែលមានប្រមា ណ៧ពាន់តោនក្នុងមួយថ្ងៃ ដោយទិញស្រូវសែនក្រអូបតម្លៃ ចន្លោះពី ១៣៤០ ទៅ ១៣៨០ រៀល ក្នុង១គីឡូក្រាម គឺ ស្រូវមានគុណភាពល្អ ស្រូវ OM 5451 ទិញនៅវាលស្រែវិញ តម្លៃចន្លោះ ១១៥០ ទៅ ១១៨០ រៀល ស្រូវសែនក្រអូបឥឡូវនេះ កំពុងតែមានតម្លៃរហូត ១៤០០ រៀលផងដែរ។
រោងម៉ាស៊ីនកិនស្រូវទី២ ឈ្មោះ ដេលីហ្វេសហ្វូត កសិករ ដឹកមករោងម៉ាស៊ីនផ្ទាល់ តម្លៃចន្លោះ ១១០០រៀល ទៅ  ១១៣០ រៀល និងស្រូវស្រង៉ែ តម្លៃចន្លោះ ១១០០រៀល ទៅ ១១៥០ រៀល ក្នុង១គីឡូក្រាម។

ដោយឡែក សម្រាប់ រោងម៉ាស៊ីនទី៣ ឈ្មោះ  ងួន ហុង គឺបាន ប្រមូលទិញពីកសិករ ស្រូវស្រង៉ែ តម្លៃចន្លោះ១១០០ រៀល ទៅ ១១៣០ តម្លៃមុនភ្ជុំបិណ្ឌស្រូវ OM 5451 ហើយឥឡូវរោងម៉ាស៊ីន ទិញនៅវាលស្រែតម្លៃចន្លោះ ១០០០រៀល ទៅ ១០៣០រៀល ដោយរោង ម៉ាស៊ីនប្រមូលទិញចន្លោះ១០០តោនក្នុង១ថ្ងៃ ។

ចុងក្រោយ រោងម៉ាស៊ីន១៦៨ កំពុងទិញប្រភេទស្រូវស្រង៉ែ ចន្លោះ ១១៥០ទៅ ១២៨០ រៀល និងតម្លៃស្រូវសែនក្រអូបវិញ ១៣៥០រៀលឡើងទៅ ដែលរោង ម៉ាស៊ីនសម្ងួតក្នុង១ថ្ងៃ ប្រមាណ ៦០០តោន ដើម្បីស្តុកទុកនិងកិននាំនាំចេញ។

យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើគូរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រង៉ែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើកឡើងតាមបណ្តាញសង្គមនោះឡើយ  ពោល តម្លៃ អាស្រ័យលើគុណភាពស្រូវផងដែរ ដែលមានការប្រើប្រួលទៅតាមតំបន់និងខេត្តនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង