ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពនៃក្រុមការងារជម្រុញការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ប្រធាននាយកដ្ឋាន/ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ រងការិយាល័យ លោក លោកស្រី និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ៕