**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន**អនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី**ឡាវ រាយការណ៍ករណីឆ្លងមេរោគអេដស៍ថ្មី ១៨៩៦ករណី រាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤**ប្រមុចរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

សោកស្ដាយ! ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាពដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ

ភ្នំពេញ៖ សោកស្តាយធនធានមនុស្ស ខាងសៀករហ័សកម្មដ៏ល្បីប្រចាំប្រទេស គឺស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាព ដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

លោក ចៅ ហ្វា បានទទួលមរណភាពហើយដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ហើយការបាត់បង់សិល្បករសៀករហ័សកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺតាំងពីទស្សវត្សទី៦០ និងត្រូវបានប្រជាជនខ្មែរប្រសិទ្ធនាមថា «ស្តេចសៀក» លោក ចៅ ហ្វា គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រក្នុងវិស័យសិល្បៈវេទមន្ត និងសៀករហ័សកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជំនាញនេះ ស្ទើរតែបាត់បង់គ្មានអ្នកចេះទៅហើយ។

អ្វីដែលកម្ពុជាកាន់តែសោកស្តាយជាងនេះទៅទៀតនោះ គឺក្រុមគ្រួសាររបស់លោកតា ចៅ ហ្វា ពុំមានបន្សល់ទុកដំណក់នូវឈាមសិល្បករសៀក ឬបន្តពូជពង្សរង្សត្រកូលរបស់ខ្លួន សម្រាប់កម្ពុជានោះទេ។ លោក ចៅ ហ្វា កើតនៅឆ្នាំ ១៩៣៧ នាទឹកដីកម្ពុជាក្រោម។

ដំណឹងការទទួលមរណភាពរបស់ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា គឺជាក្ដីសោកសៅមួយសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសម្រាប់សិល្បករ-សិល្បការិនីរួមជំនាន់ និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកនូវមរណទុក្ខ ដល់ក្រុមគ្រួសារសព តាមកម្លាំងសុទ្ធាជ្រះថ្លា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះសពលោកតា ចៅ ហ្វា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ A2.19 ផ្លូវ 5A ភូមិម័រ សង្កាក់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមទាក់ទងកូនប្រុសរបស់លោកតា តាមរយៈលេខទូរស័ព្ទ 070 30 60 50៕

អត្ថបទដែលជាប់ទាក់ទង