**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ អំពីកាលានុវត្តភាពវិនិយោគជូនដល់សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះស្ដីអំពីកាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជូនដល់សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (International Business Chamber of Cambodia_IBC) ក្នុងឱកាសនៃកិច្ចប្រជុំទូទៅប្រចាំខែ ក្រោមការដឹកនាំរៀបចំដោយលោក Paul Clements ប្រធាន IBC ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យឯកជនប្រមាណ ៧០រូប។

មានប្រសាសន៍លើកឡើងក្នុងសុន្ទរកថាស្វាគមន៍ លោក Paul Clements បានរំលេចឡើងនូវការមើលឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសន្ទនាទៀងទាត់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ក្នុងរបៀបវារៈកម្មវិធីនាឱកាសនេះក៏មានការបង្ហាញជូនសមាសភាពវិស័យឯកជនថ្មីដែលជាសមាជិក សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្នរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនាឱកាសនេះអំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជនពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀតដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ជាកិច្ចបន្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះស្ដីអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាពនៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង