**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រី ឈាង រ៉ា៖ ការចុះខ្សោយគំហើញចំពោះកុមារ ដែលមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការសិក្សារបស់ពួកគេ

ភ្នំពេញ៖ ក្នុងឳកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ «ស្រឡាញ់សុខភាពភ្នែកកូនអ្នក» ថៃ្ងទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងក្រសួងសុខាភិបាល បានលើកឡើងថា ការចុះខ្សោយគំហើញចំពោះកុមារដែល មិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ ។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានអំពាវនាវ ៣ចំណុចសំខាន់ៗ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក រួមមាន៖
១.សូមមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាព
ភ្នែកកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអាទិភាពសំខាន់ៗ ដទៃទៀត។ ដូច្នេះបញ្ហាគំហើញថយចុះ
របស់កុមារ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។

២.សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបប្រញាប់រួសរាន់នាំបុត្រធីតារបស់លោកអ្នក ដែលសង្ស័យថាមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យ ដែលមានផ្តល់សេវាផ្នែកចក្ខុរោគនៅតាមរាជធានី ខេត្ត ក្រុង ឱ្យបានទាន់ពេលវេលា។
៣.ស្រឡាញ់ភ្នែកកូនលោកអ្នក គឺត្រូវនាំកូនៗរបស់អ្នក ទៅធ្វើតេស្តភ្នែករបស់ពួកគេជាមួយគ្រូពេទ្យ
ជំនាញ ដែលបង្ហាញពីការចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលជុំវិញពិភពលោក ដែលកំពុង
ផ្តល់អាទិភាពដល់សុខភាពភ្នែកកូនរបស់ពួកគេ។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ។
ជាងនេះទៅទៀតត្រូវលើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែល មិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថៃ្ងព្រហស្បតិ៍សប្ដាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏តែងតែបានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង