**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ

ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា។

កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានសហការជាមួយប្រទេសអាល្លឺម៉ង់ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ និងប្រទេសជប៉ុន ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ រៀបចំសេចក្តីព្រាង នៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដោយសេចក្តីសម្រេចនេះ នឹងត្រូវអនុម័តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្តីសម្រេចអង្គការសហប្រជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បានបញ្ជាក់អំពីការទទួលស្គាល់វឌ្ឍនភាព និងសមិទ្ធផល នៃការអនុវត្តអនុសញ្ញាអូតាវ៉ា និងបញ្ហាប្រឈមដែលនៅសេសសល់, ការបន្តប្តេជ្ញាចិត្ត បញ្ចប់ការរងគ្រោះថ្នាក់ និងរងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស, ការបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស, និងសារៈសំខាន់នៃការបន្តកិច្ចសហការ និងជំនួយអន្តរជាតិ ដើម្បីការអនុវត្តពេញលេញនៃអនុសញ្ញាអូតាវ៉ា។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញា ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់ពិភពលោកទាំងមូល ទាំងរដ្ឋភាគី និងរដ្ឋមិនទាន់ជាភាគីនៃអនុសញ្ញាអូតាវ៉ា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ក៏ដូចជាឆន្ទៈរួមគ្នា ក្នុងការសម្រេចបាននូវពិភពលោកមួយ ដែលមិនមានការរងគ្រោះថ្នាក់ និងរងទុក្ខវេទនា ដោយសារមីនប្រឆាំងមនុស្ស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ទទួលបានការកោតសរសើរពីបណ្តារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងសហគមន៍សកម្មភាពមីនអន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួន ក្នុងនាមជាប្រធានអនុសញ្ញា ក្នុងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា គឺមិនមែនដោយសារតែខ្លួនជាប្រធានអនុសញ្ញានោះទេ ប៉ុន្តែ គឺកើតចេញពីឆន្ទៈ និងការប្តេជ្ញាចិត្តពិតប្រាកដរបស់កម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងសោកនាដកម្មជាច្រើនទសវត្សរ៍ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយកម្ពុជា ក៏ជាទីកន្លែងកំណើតមួយ នៃចលនាសកម្មភាពមីនសាកល ផងដែរ។

អត្ថបទដែលជាប់ទាក់ទង