**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តនិងស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្តពង្រឹងសាមគ្គីភាពគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ឱ្យមានការរីកចំរើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តនិងស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្តពង្រឹងសាមគ្គីភាពគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្កររបស់កម្ពុជា ឱ្យមានការរីកចំរើន។

បន្ទាប់ពីចុះពិនិត្យស្ថានភាពទិញស្រូវនៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវនៅតាមជុំវិញ បឹងទន្លេសាប នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ រួចមក, នៅ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពី ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងជាប្រធានក្រុមហ៊ុន អេមរុរ៉ាយស៍ , ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារស្រូវកម្ពុជា និងក្រុមហ៊ុន បៃតង កម្ពុជា, លោក លន់ យ៉េន អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងគោលបំណង៖

(១) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន គូសរំលេច និងបញ្ជាក់ថា ថ្មីៗនេះ មានព័ត៌មានជាច្រើនតាមបណ្តាញសង្គមបានចែកចាយអំពីតំលៃស្រូវធ្លាក់ចុះ កសិករលក់ស្រូវមិនចំណេញជាដើម-ល-។ ប៉ុន្តែតាមការចុះជាក់ស្តែងតាមរោងម៉ាស៊ីនជុំវិញបឹងទន្លេសាប ការទិញស្រូវនៅតាមរោងម៉ាស៊ីន គឺសមរម្យ ហើយអាចឱ្យកសិករនៅរក្សាប្រាក់ចំណេញបាន មិនដូចការលើកឡើងតាមព័ត៌មានតាមបណ្តាញសង្គមនោះទេ។ ដោយឡែកម្ចាស់រោងម៉ាស៊ីនក៏បានបង្ហាញឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ និងធានាស្ថេរភាពថ្លៃស្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានធនាគារ ARDB ជាតួអង្គប្រតិបត្តិករ។

(២) ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីន ក្នុងករណីមានតម្រូវការហិរញ្ញប្បទានបន្ថែមសម្រាប់ការទិញស្រូវ អាចទំនាក់ទំនងមកធនាគារ ARDB ដោយទទួលបានអត្រាការប្រាក់អនុគ្រោះ។

(៣) ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំទៅកាន់ម្ចាស់រោងម៉ាស៊ីនទាំងអស់ ធ្វើការចែករំលែកអំពីព័ត៌មានទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាពនៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ ជូនដល់អង្គប្រជុំជ្រាប និងបានត្រៀមខ្លួន។

(៤) ធ្វើការ ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នអំពីតំលៃស្រូវនៅកម្ពុជា ធៀបនឹងតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់រោងម៉ាស៊ីនកិនស្រូវនៅពេលអណាគត។ ជាពិសេសការត្រៀមប្រមូលស្រូវវស្សា ( រំដួល-ម្លិះ) នៅខែ វិច្ឆិកា និងខែធ្នូ ខាងមុខនេះ។

(៥) អំពីតំលៃអគ្គិសនី, ឯកឧត្តមបណ្ឌិត បានស្នើសុំទៅកាន់ សហព័ន្ធស្រូវអង្ករ (CRF) ធ្វើការជូនដំណឹង អំពីការចុះថ្លៃពិសេសសម្រាប់រោងម៉ាស៊ីនកិនស្រូវ ទៅសមាជិកទាំងអស់អោយបានជ្រាប។ បន្ថែមលើនេះ អង្គប្រជុំបានបន្ត ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ, និងលើកដំដោះស្រាយដើម្បីកែលម្អ។

(៦) ឯកឧត្តមបណ្ឌិត បានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមធ្វើការគិតគូរអំពីស្តុកស្រូវ ដើម្បីធានាអំពីសន្តិសុខស្បៀងសម្រាប់ប្រទេសយើង។

(៧) ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត និងស្នើសុំ ដល់ម្ចាស់រោងម៉ាស៊ីន កិនស្រូវទាំងអស់ បន្តពង្រឹងសាមគ្គីភាព សាមគ្គីគ្នា ដើម្បីលើស្ទួយវិស័យស្រូវអង្កររបស់កម្ពុជា ឱ្យមានការរីកចំរើន ដើម្បីសម្រេចគោលដៅនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស។

(៨) ក្នងឱកាសនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ក៏ដូចជាដាក់ចេញជាដំណោះស្រាយផងដែរ។

សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងរវាងធនាគារ ARDB និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងតំបន់ បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ជាប្រចាំដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)៕

អត្ថបទដែលជាប់ទាក់ទង