**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖”ភាពបៃតងបង្កើតទ្រព្យ” កិច្ចសហប្រតិបត្តិការក្នុងវិស័យរថយន្តដើរដោយថាមពលថ្មីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន

នៅថ្ងៃទី ៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ ព្រមនិងកិច្ចប្រជុំពាក់ព័ន្ធបានបើកធ្វើនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវដែលជាប្រធានប្តូរវេននៃអាស៊ានក្រោមប្រធានបទ”អាស៊ាន៖បង្កើនការតភ្ជាប់និងភាពធន់” ។ កិច្ចប្រជុំកំពូលលើកនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសជាង ២០ ក្នុងនោះបូករួមទាំងបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនាអាស៊ាននិងប្រទេសអ្នកសង្កេតការណ៍ព្រមទាំងតំណាងមកពីអង្គការអន្តរជាតិជាច្រើន ដូចជាអង្គការសហប្រជាជាតិជាដើម ។
ចាប់តាំងពីបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីមក ភាគីទាំងពីរចិននិងអាស៊ានបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើមដែលទទួលបានការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមាន ។ ប្រទេសចិន សម្ព័ន្ធអាស៊ាននិងប្រទេសជារដ្ឋសមាជិកអាស៊ានចំនួន ១០ សុទ្ធតែបានចុះហត្ថលេខាហើយបានអនុវត្តឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ហេតុនេះហើយ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានបានឈានចូលគន្លងល្បឿនលឿន ។
ទីមួយ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីឆ្នាំ ២០១៣ មក ល្បឿនកំណើននៃពាណិជ្ជកម្មរវាងចិននិងអាស៊ានគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៧,៥ ភាគរយ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ បានឡើងដល់ ៩១ ម៉ឺន ១ ពាន់ ៧ រយ លានដុល្លារអាមេរិក ។ ដោយឡែកប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឡើងដល់ ៥ សែន ៥ ម៉ឺន ២ ពាន់ លានដុល្លារអាមេរិកដែលកើនឡើង ៧,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ គឺត្រូវជា ១៥,៨ ភាគរយនៃទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នា ។
ទីពីរ កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគត្រូវបានលើកកម្ពស់ជាលំដាប់ ។ គិតមកដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងប្រទសអាស៊ានមានចំនួនលើសពី ៤០០ ពាន់លានដុល្លារអាមេរិក ហើយទំហំអាជីវកម្មនៃគម្រោងតាមកិច្ចសន្យាដែលសហគ្រាសចិនបានទទួលម៉ៅការសាងសង់នៅប្រទេសអាស៊ានមានចំនួនលើសពី ៤៤០ ពាន់លានដុល្លារអាមេរិក ។
ទីបី ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានប្រសិទ្ធភាពជាមួយគ្នា ។ «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP )ត្រូវបានអនុវត្តប្រកបដោយគុណភាពខ្ពស់ ការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ 3.0 ត្រូវបានពន្លៀន ការរៀបចំចាត់ចែងតំបន់ពាណិជ្ជកម្មសេរីចិន–កម្ពុជានិងចិន-សិង្ហបុរីជាដើមបំពេញបន្ថែមកម្លាំងចលករ ភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនិងទ្វេភាគីត្រូវបានបញ្ចេញជាបន្តបន្ទាប់ ហើយកម្រិតសេរីភាពនិងភាពងាយស្រួលខាងការធ្វើពាណិជ្ជកម្មនិងវិនិយោគត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។
អ្នកជំនាញសម្គាល់ឃើញថា បច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានទទួលការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានអនាគតគួរឱ្យរំពឹងទុក ។ កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រវាងភាគីទាំងពីរបានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងបង្គួរ ពីវិស័យប្រពៃណីដល់វិស័យងើបឡើងថ្មី ដូចជាឌីជីថល និងបៃតងជាដើម កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអាស៊ានកំពុងធ្វើឱ្យស៊ីជម្រៅនិងលើកកម្ពស់លំដាប់ថ្នាក់ថែមមួយកម្រិតទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មដែលងើបឡើងថ្មី ដូចជារថយន្តអគ្គិសនីជាដើមមានអនាគតគួរឱ្យរំពឹងទុក ហើយបានបង្កើតជាប្រសិទ្ធភាពនៃការពង្រីកទៅខាងក្រៅនិងជាគំរូដ៏វិជ្ជមាន ។
នៅក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មរថយន្តអគ្គិសនីចិន-អាស៊ានដែលប្រារព្ធធ្វើនាពេលថ្មីៗកន្លងទៅនេះ លោកស្រី Liu Xin អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការខាងឧស្សាហកម្ម RCEP (RICC) បានថ្លែងថា កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្តអគ្គិសនីរវាងចិននិងប្រទេសអាស៊ានមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងចំណោមគំនិតឯកភាពរួមអំពីកិច្ចសហប្រតិបត្តិការពហុភាគីនិងទ្វេភាគីដែលសម្រេចបានដោយប្រទេសចិន សម្ព័ន្ធអាស៊ាននិងប្រទេសជារដ្ឋសមាជិកអាស៊ានសុទ្ធតែមានខ្លឹមសារពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មី ។ទីផ្សារ បរិយាកាសឧស្សាហកម្មនិងគោលនយោបាយដ៏ល្អប្រសើរបានជំរុញឱ្យអាស៊ានក្លាយជាទីផ្សារមួយដែលមានកំណើនលឿនបំផុតនៃឧស្សាហកម្មរថយន្តថាមពលថ្មីនៅទូទាំងពិភពលោក ហើយក៏បានក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរថយន្តថាមពលថ្មីរបស់ចិននិងការវិនិយោគនៅបរទេសផងដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសរថយន្តអគ្គិសនីរបស់ចិនដែលរួមមាន Geely BYD Changan ជាដើមបាននាំគ្នាពន្លឿនការបង្កើតរចនាសម័្ពន្ធខាងវិនិយោគនៅក្នុងប្រទេសអាស៊ាន ។
សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ ឧស្សាហកម្មរថយន្តអគ្គិសនីរបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍បឋមដែលមានអនាគតយ៉ាងទូលំទូលាយ ។ តាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបង្ហាញឱ្យឃើញថា គិតមកទល់ខែមិថុនា ឆ្នាំ ២០២៤ បរិមាណសរុបនៃរថយន្តអគ្គិសនីដែលបានចុះបញ្ជីក្នុងប្រទេសខ្លួនមានចំនួន ១៦១៤ គ្រឿងដែលម៉ាកយីហោសំខាន់ៗរួមមាន BYD Tesla HongQi Wuling ជាដើម តាមការប៉ាន់ប្រមាណ រថយន្តអគ្គិសនីដែលបើកបរតាមផ្លូវថ្នល់នឹងមានចំនួន ៤០ ភាគរយនៅឆ្នាំ ២០៥០ ។ កាលពីខែកក្កដា ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបង្ហើបឱ្យដឹងថា ក្រុមហ៊ុន BYD គ្រោងនឹងធ្វើវិនិយោគសាងសង់រោងចក្រនៅកម្ពុជា ។ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាននិងកំពុងពន្លឿនការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីដោយរំពឹងទុកថា ម៉ាករថយន្តដើរដោយថាមពលថ្មីរបស់ចិនកាន់តែច្រើនឡើងៗនឹងចូលក្នុងទីផ្សារកម្ពុជាដើម្បីនាំយកនូវបទពិសោធថ្មីក្នុងការធ្វើដំណើរបៃតងជូនដល់ប្រជាជនកម្ពុជា ។
តាមទិន្នន័យស្ថិតិនៃសហព័ន្ធឧស្សាហកម្មថៃ(FTI)បង្ហាញឱ្យឃើញថា នៅឆមាសទី ១ ឆ្នាំនេះ ចំនួនស្លាកលេខនៃរថយន្តអគ្គិសនីសុទ្ធនៅប្រទេសថៃបានកើនឡើង ១០,៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួនដល់ទៅ ៣១៦៤៨ គ្រឿងក្នុងនោះ មាន ៨៥ ភាគរយ គឺជាម៉ាករថយន្តអគ្គិសនីរបស់ចិន ។
ប្រធានសមាគមន៍រថយន្តអគ្គិសនីសិង្ហបុរីរំពឹងថា អាចទទួលបានបទពិសោធពាក់ព័ន្ធពីការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសសិង្ហបុរីនិងក្រុមហ៊ុនផលិតឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន ដូចជាទូរសាកថ្មនិងអាគុយជាដើម ។
នាពេលបច្ចុប្បន្ននេះ អាស៊ានបានក្លាយជាគោលដៅពេញនិយមបំផុតមួយសម្រាប់ការនាំចេញរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិន ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ ម៉ាករថយន្តរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំងនូវការធ្វើផលិតកម្មនៅក្នុងប្រទេសអាស៊ានផងដែរ ។ លោក Xu Haidong អគ្គវិស្វកររងនៃសមាគមន៍ឧស្សាហកម្មរថយន្តចិនបានលើកឡើងថា “ស្របពេលដែលបរិមាណនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ការវិនិយោគដោយផ្ទាល់នៅបរទេសក៏នឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែរ ។ សហគ្រាសផលិតរថយន្តរបស់ចិនកាន់តែច្រើនឡើងៗកំពុងចូលក្នុងទីផ្សារអាស៊ានយ៉ាងសកម្មដើម្បីវិនិយោគលើការសាងសង់រោងចក្រ” ។
គួររំលឹកផងដែរថា «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP )បានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅប្រទេសជារដ្ឋសមាជិកអាស៊ានចំនួន ១៥ កាលពីខែមិថុនា ឆ្នាំនេះដែលនឹងផ្តល់ឱកាសថ្មីនិងបំផុសកម្លាំងចលករថ្មីនៃការអភិវឌ្ឍសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ។ នៅពេលដែលប្រទេសចិននិងអាស៊ានប្រមូលផ្តុំនូវគំនិតឯកភាពរួមនិងពួតដៃគ្នាដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ាន ផ្លូវដែលរថយន្តថាមពលថ្មីរបស់ចិនចូលក្នុងទីផ្សារអាស៊ាននឹងមានភាពកាន់តែរាបស្មើ ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ានក៏នឹងទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរនិងកាន់តែលឿនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង