**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នៅរាជធានីភ្នំពេញ នាចុងខែវិច្ឆិកា

ភ្នំពេញ៖ ប្រភពពីលេខាធិកាដ្ឋានដែលបានបង្ហើបកាលពីពេលថ្មីៗកន្លងទៅនេះថា តាមការគ្រោងទុក នៅក្នុងរង្វង់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នៅរាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ព្រឹត្តិការណ៍ជាអន្តរជាតិមួយនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន” និងមានប្រធានបទរងចំនួនពីរទៀត ដែលរួមមាន ទី១ គឺ ”ការជំរុញនិម្មាបនកម្មសកលនៃសន្តិភាព ការផ្សះផ្សា និងការអត់ឱន៖ ការរួមបញ្ចូលគ្នារវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល” និងទី២ គឺ “ការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ការរួមរស់ និងការតភ្ជាប់”។

ព្រឹត្តិការណ៍នេះគ្រោងនឹងបើកឡើងដោយព្រះរាជសាររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយរួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ហើយនឹងបិទកម្មវិធីដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ជាអង្គនីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា GCTP (Global Council for Tolerance and Peace)។ ឯកឧត្តមបានបន្តថា អង្គនីតិប្បញ្ញតិ្តនេះ មានតួនាទីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន និងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងការទូតអន្តរសភា។

ឯកឧត្តមបានឲ្យដឹងទៀតថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នឹងប្រែក្លាយមុខមាត់ថ្មីរបស់កម្ពុជា ក្នុងតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់ និងពិភពលោក តាមរយៈការទូតសភា សង្គមស៊ីវិល និងការតភ្ជាប់ប្រជាជននិងប្រជាជន។

ឯកឧត្តមបានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយការទូតសន្តិភាពរបស់កម្ពុជា ដែលមានស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន បានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិនៅកម្ពុជា បញ្ចប់សង្គ្រាមនៅទន្លេមេគង្គ កសាងសហគមន៍អាស៊ានជាគ្រួសារសន្តិភាព ជាពិសេស ជោគជ័យនៃដំណើរការក្តីនៅតុលាការខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌សង្គម។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើជាម្ចាស់ផ្ទះនេះ គឺការដាក់ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលអនុម័ត «ធម្មនុញ្ញសន្តិភាព» ដើម្បីលើកកម្ពស់សន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។ ធម្មនុញ្ញសន្តិភាពគឺជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ៖ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្គ្រាម ការផ្គត់ផ្គង់សន្តិសុខស្បៀង និងសង្គ្រោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។

សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនេះ មានសមាជិកជាតំណាងសភាមកពីប្រមាណ ១០០ប្រទេស នៅអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង ដែលរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង