សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត អញ្ជើញចូលរួមពិធីលាងសាយភោជន៍ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយនាយករដ្ឋមន្ត្រីឡាវ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញ ចូលរួមពិធីលាងសាយភោជន៍ កិច្ចប្រជុំអាស៊ានលេីកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃការអញ្ជើញចូលរួមពិធីលាងសាយភោជន៍នេះ សម្តេចមហាបវរធិបតី ក៏បានឆ្លៀតជួបស្វាគមន៍ជាមួយមេដឹកនាំបណ្តាប្រទេសនានា ដែលចូលរួមក្នុងពិធីផងដែរ៕