លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំ WAIPA ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានសភាស្រ្តីអាយប៉ា(WAIPA) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា(WAIPA) ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលប្រព្រឹត្តនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤៕