**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បច្ចុប្បន្នពន្ធនាគារ និងមណ្ឌលកែប្រែ កំពុងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំចាកចេញទៅវិញ បន្ទាប់ពីកែប្រែហើយ

ភ្នំពេញ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បច្ចុប្បន្នពន្ធនាគារ និងមណ្ឌលកែប្រែ បាននិងកំពុងយកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំទាំងនោះ ចាកចេញទៅវិញ បន្ទាប់ពីកែប្រែហើយ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងផ្តល់នូវអំណោយមនុស្សធម៍ជូនដល់ស្រ្តីជាជនជាប់ឃុំ ក្នុងមណ្ឌលកែប្រែទី២ ឬម២ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត មានប្រសាសន៍ថា «បច្ចុប្បន្នពន្ធនាគារមាននៅគ្រប់រាជធានីខេត្តទាំង២៥ ប៉ុន្តែដោយឡែក មណ្ឌលកែប្រែមានចំនួន៤ទីតាំង ពីរឋិតនៅក្នុងរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ដែលគ្រប់ពន្ធនាគារទាំងអស់បានកំពុងយកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើងនៅពេលជនជាប់ឃុំទាំងអស់ ចាកចេញទៅវិញបន្ទាប់ពីកែប្រែហើយនិងក្លាយទៅជាធនធានមនុស្សមួយដ៏ល្អប្រសើរក្នុងសង្គមជាតិ»។ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បន្តថា បើទោះបីជាមណ្ឌលអប់រំកែប្រែទី២នៅមាន កត្តាប្រឈមមួយចំនួនយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយភាព ឆ្លាតវៃ និងពិនប្រសពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តែងតែបានខិតខំម្ចាសើការដោះស្រាយ តាមរយៈការស្វែងរកកិច្ចសហការ ពីគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ ក្នុងការឆ្លើយតបនូវរាល់ទុក្ខលំបាកសម្រាប់ ជនជាប់ឃុំជាស្រ្តីទាំងអស់ដែលត្រូវទទួលបាន។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបកតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតពេជ្រ ច័ន្ទមុនី ក៏ដូចជា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលតែង បានគិតខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ប្រឈម និងបញ្ហាដោយពុំបានដោះស្រាយនោះឡើយ មិនត្រឹមតែប៉ុណ្ណោះទេជនជាប់ឃុំក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ពីសុខមាលភាព ចូលរួមដោះស្រាយនូវរាល់ផលលំបាកនានា របស់ជនជាប់ឃុំ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាងសមត្ថភាពលើផ្នែកជំនាញ និងអក្ខកម្ម និងសិទ្ធិមនុស្សជា គោលការណ៍ដ៏សំខាន់មួយផងដែរ សម្រាប់ជនជាប់ឃុំអាចទទួលបានសិទ្ធគ្រប់បែបយ៉ាងព្រមជាមួយ វិជ្ជាជីវៈ ក្រោយពីបានកែប្រែឥរិយាបថរួចមក។ លោកជំទាវ បានបន្តថា ទោះបីបងប្អូនជាស្រ្តីត្រូវបានជាប់ឃុំក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនបានបោះបង់ប្អូនចោលនោះឡើយតែផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំជាមួយ ដៃគូរអភិវឌ្ឍន៍ ក្រសួងស្ថាប័នពាក់ព័ន្ធបានបន្តចុះជួយផ្តល់សេវាសាធារណៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជូន ដល់ស្រ្តីជាជនជាប់ឃុំ ក៏ដូចជាអ្នកជាប់ឃុំដ៏ទៃទៀតអោយមានសមត្ថភាព ជំនាញច្បាសលាស់ដើម្បីរួម ចំណែកអភិវឌ្ឍន៍សង្គមជាតិបន្តទៅថ្ងៃអនាគបន្ទាប់ពីបានរួចផុតពីបទចោទប្រកាន់និងការឃុំឃាំង ហើយអាចក្លាយទៅជាមនុស្សម្នាក់ដែលមានតំលៃពេញលេញប្រកបដោយទំនូលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង