**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

នាយករដ្ឋមន្ត្រីចិន លី ឈាង ស្ដីបន្ទោសកងកម្លាំងខាងក្រៅ ចំពោះការជ្រៀតជ្រែកកិច្ចការក្នុងតំបន់

វៀងចន្ទន៍៖ មេដឹកនាំអាស៊ីអាគ្នេយ៍ បានបង្កើនសម្ពាធលើបងធំប្រចាំតំបន់ ចិន ឱ្យគោរពច្បាប់អន្តរជាតិ បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងសមុទ្ទចិនខាងត្បូង ដែលមានជម្លោះ ប៉ុន្តែនាយករដ្ឋមន្ត្រីចិន លី ឈាង បានស្ដីបន្ទោសកងកម្លាំងខាងក្រៅ ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការតំបន់។

លោក លី បានឆ្លើយតបដោយនិយាយថា សមុទ្ទចិនខាងត្បូង គឺជាផ្ទះរួម ហើយថា ប្រទេសចិន មានកាតព្វកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីអាស៊ានម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃការពិភាក្សា។ ក្រោយមកលោក លី បាននិយាយថា ការជ្រៀតជ្រែកដោយកងកម្លាំងបរទេស កំពុងបង្កើតជម្លោះនៅក្នុងតំបន់។ លោក លី បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងថា៖«យើងត្រូវតែដឹងថាការអភិវឌ្ឍរបស់យើង ក៏កំពុងប្រឈមមុខនឹងកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់មួយចំនួនផងដែរ។ ជាពិសេស កងកម្លាំងខាងក្រៅតែងតែជ្រៀតជ្រែក ហើយថែមទាំងព្យាយាមណែនាំការប្រឈមមុខដាក់គ្នាក្នុងប្លុក និងជម្លោះភូមិសាស្ត្រនយោបាយទៅក្នុងអាស៊ី»។

លើសពីនោះ លោក​សង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាឱ្យតម្លៃលើឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង។ បញ្ហាទាក់ទងនឹងអាស៊ី គួរតែត្រូវបានដោះស្រាយតាមរយៈការពិភាក្សាក្នុងចំណោមប្រជាជនអាស៊ី និងជោគវាសនារបស់អាស៊ី ត្រូវតែស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់»។ លោក លី មិនបានបញ្ចេញឈ្មោះកងកម្លាំងបរទេសនោះទេ ប៉ុន្តែចិនធ្លាប់បានព្រមានសហរដ្ឋអាម៉េរិក កុំឱ្យជ្រៀតជ្រែកក្នុងជម្លោះទឹកដីក្នុងតំបន់។

គួររំឭកថា ម្សិលមិញ លោក លី បានជួបពិភាក្សាជាមួយមេដឹកនាំអាស៊ាន។ កិច្ចប្រជុំ​របស់​សមាគម​ប្រជាជាតិ​ អាស៊ីអាគ្នេយ៍​ទាំង១០ ជាមួយ​ លោក លី បាន​ធ្វើ​ឡើងទន្ទឹមនឹងការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​នាពេល​ថ្មីៗ​នេះ ​នៅ​សមុទ្ទចិនខាងត្បូង រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ហ្វីលីពីន និង​វៀតណាម។

ក្នុងអំឡុងកិច្ចប្រជុំ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានអំពាវនាវឱ្យប្រទេសនានា កាត់បន្ថយភាពតានតឹងនៅសមុទ្ទចិនខាងត្បូង។ លោក ម៉ាកូស បានលើកឡើងថា៖«យើងនៅតែបន្តទទួលរងនូវការយាយី និងការគំរាមកំហែង។ ភាគីនានាត្រូវតែបើកចំហដោយស្មោះស្ម័គ្រ ដើម្បីគ្រប់គ្រងភាពខុសគ្នាយ៉ាងយកចិត្តទុកដាក់ និងកាត់បន្ថយភាពតានតឹង»៕

អត្ថបទដែលជាប់ទាក់ទង