**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ មន្រ្តីបរិស្ថានត្រូវបំពេញតួនាទីនិងភាកិច្ចដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងជួយការពារប្រទេសជាតិយើង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រុមហ៊ុន វិស័យឯកជនមួយចំនួន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា បរិស្ថានគឺជាជីវិត។ បរិស្ថានស្អាត ក៏ធ្វើឱ្យជីវិតរស់នៅរបស់យើង និងសុខភាពរបស់យើងល្អទៅតាមនោះដែរ។ ហេតុដូចនេះ ភាពស្អាតមានសារៈសំខាន់ខ្លាំងណាស់ ដែលមន្រ្តីបរិស្ថានត្រូវបំពេញតួនាទីនិងភាកិច្ចឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងជួយការពារប្រទេសជាតិយើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់បំពេញការងារ ដើម្បីធានាជោគជ័យសម្រាប់ប្រជាពលរដ្ឋមានទម្លាប់ស្អាត ក៏ដូចជាធ្វើឱ្យកម្ពុជាស្អាតជារៀងរហូតតទៅ តាមរយៈភាពស្អាតចំនួន៣ ក្នុងនោះ៖

ទី១៖ ភាពស្អាតកើតពីក្នុងចិត្តរបស់មន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវមានភាពស្អាត ស្មោះត្រង់បម្រើវិស័យបរិស្ថាននៅក្នុងខ្លួន ទើបយើងអាចចែករំលែកភាពស្អាតទៅក្រុមគ្រួសារយើង សង្គមយើង ជាពិសេសជាមួយសិស្សានុសិស្ស យុវជនកម្ពុជា ឱ្យមានភាពស្អាតជាប្រចាំតទៅមុខទៀតប្រកបដោយប្រសិទ្ធភាព។

ទី២៖ ភាពស្អាតចេញពីក្នុងខ្លួន ទៅខាងក្រៅខ្លួន ដែលមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ មន្រ្តីក្រសួងបរិស្ថាន ត្រូបបន្តនិងជំរុញយុទ្ធនាការនានាដើម្បី ភាពស្អាតលើផ្ទៃដី ភាពស្អាតលើផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។

ទី៣៖ ផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម នាំឱ្យមានភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីគ្រប់មន្រ្តីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែក លុបបំបាត់សំណល់ប្លាស្ទិក ការសំអាតអនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម ការចូលរួមទប់ស្កាត់ការបំពុលគ្រប់រូបភាព លើដី ក្នុងទឹក និងខ្យល់ ទៅតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំបង្កើតនិងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើសសរស្តម្ភចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ៕

អត្ថបទដែលជាប់ទាក់ទង