**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្តៅដែលថ្នាក់ដឹកនាំអាស៊ាន លើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ឆ្នាំនេះក៏ដូចឆ្នាំទៅមិញដែរ មីម៉ាន់ម៉ាគឺជាបញ្ហាដែលថ្នាក់ដឹកនាំអាស៊ានលើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត ជារួមអាស៊ាននៅតែបន្តខិតខំជួយមីម៉ាន់ម៉ា ឱ្យប្រទេសមួយនេះឆាប់បានវិលទៅរកប្រក្រតីភាព ស្ថេរភាព និងមានសន្តិភាពវិញ

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (ថ្ងៃទី៩-១១ ខែតុលា ២០២៤) នៅប្រទេសឡាវ​ នៅយប់ថ្ងៃទី១១ ខែតុលានេះ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានឲ្យដឹងថា តាំងពីឆ្នាំ២០២១មក មីយ៉ាន់ម៉ាជាបញ្ហាដែលកិច្ចប្រជុំកំពូលអាស៊ាន​លើកយកមកពីភាក្សាយ៉ាងផុសផុលជារៀងរាល់ឆ្នាំ មីយ៉ាន់ម៉ា ជាសមាជិករបស់អាស៊ាន ដូចនេះ​ការ​ឈឺឆ្អាលពីស្ថានភាពរបស់អាស៊ាន ការឈឺឆ្អាលពីស្ថានភាពធ្លាក់ដុនដាប រ៉ាំរ៉ៃនៃប្រទេសមួយជាប្រទេសសមាជិក គឺជាកាតព្វកិច្ចរបស់អាស៊ាន, ជាមួយនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងក្នុងសុន្ទរកថា នៅវៀងចន្ទន៍ដែលថា អាស៊ានត្រូវតែជួយដល់មីយ៉ាន់ម៉ា ដែលជាសមាជិករបស់ខ្លួនឱ្យវិលត្រឡប់យ៉ាងឆាប់រហ័សទៅរកភាពប្រក្រតីឡើងវិញ។

ឯកឧត្ដម បានបន្ថែមថា អ្វីដែលកំពុងបន្តនៅមីយ៉ាន់ម៉ា មានលក្ខណៈជាសង្គ្រាមជាស្រេចទៅហើយ សង្គ្រាមអ្នកណាក៏ដឹងដែរថា គេផ្តើមវានៅពេលដែលគេចង់ប៉ុន្តែគេបញ្ចប់វា នៅពេលណាដែលគេអាច មានន័យថាពិបាកក្នុងការដោះស្រាយជាទីបំផុត ដូចនេះដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា អាស៊ានចាំបាច់ត្រូវតែស្គាល់គោលការណ៍ និងដែនកំណត់នៃទង្វើសកម្មភាពរបស់ខ្លួន។

ឯកឧត្ដមបាបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា ជាមួយនឹងមេដឹកនាំកំពូលៗនៃប្រទេសសមាជិកអាស៊ាន សម្តេចបវរធិប​តី ហ៊ុន ម៉ាណែត ក៏បានរំលឹកឡើងវិញ​ពីគោលគ្រឹះនៃ​ដំណោះស្រាយបញ្ហា ដែលត្រូវតែជាកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តដោយកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ផងដែរ។ កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនោះរួមមាន ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់, ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥៖ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង