**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

អត្ថាធិប្បាយ៖ ជជែកពីមិត្តភាព បង្កើនភាពរីករាយរវាងប្រជាជននិងប្រជាជនស្រលាញ់សន្តិភាព ពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្ន

កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើនបានផ្តើមកិច្ចសហប្រតិបត្តិការបង្កើតឡើងនូវសមាគមមិត្តភាពជាមួយចិនដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទើបសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើង ហើយទីស្នាក់ការកណ្តាលសមាគមនេះបានប្រសិទ្ធនាមថាជាផ្ទះរួមរបស់ប្រជាជនកម្ពុជានិងប្រជាជនចិន។
ឆ្នាំ២០២៤ជាខួប៧០ឆ្នាំនៃគោលគំនិតសន្តិភាពរបស់ប្រទេសចិន ហើយក៏ជាខួប៧០ឆ្នាំនៃថ្ងៃកំណើតរបស់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថ្លែងនៅក្នុងជំនួបជាមួយមិត្តបរទេស១០៣ប្រទេសដែលជាថ្នាក់ដឹកនាំសមាគមមិត្តភាពបរទេសជាមួយប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា សមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសដែលមានអាយុ៧០ឆ្នាំនេះបានដើរតួនាទីសំខាន់មួយក្នុងការអភិវឌ្ឍមិត្តភាពរវាងប្រជាជនចិននិងបរទេស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ សមាគមមិត្តភាពគឺជាស្ពាន និងជាបេះដូងនៃការប្រាស្រ័យទាក់ទងគ្នាដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពរវាងប្រជាជនចិននិងប្រជាជនបរទេស ព្រមទាំងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ការណ៍នេះស្របនឹងពាក្យពេចន៍របស់ខុងជឺ ដែលមានភាពពេញនិយមនៅក្នុងសង្គមចិនថា «វាជារឿងរីករាយដែលមានមិត្តមកពីចម្ងាយ» ដែលបានបង្ហាញពីសណ្តានចិត្តរីករាយរបស់ប្រជាជនចិនចំពោះការមកដល់របស់មិត្តភក្តិ។ តាំងពីបុរាណកាលរៀងរហូតមក ពាក្យពេចន៍ពីបុរាណនេះ ល្បីឈ្មោះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ហើយបានឆ្លុះបញ្ចាំងនូវទង្វើរបស់ប្រជាជនចិនប្រកបដោយមនោសញ្ចេតនារាប់អានមិត្តដ៏ស្មោះស្ម័គ្រ។ ជាសច្ចភាពដែលយើងទទួលស្គាល់ថា មិត្តភាពរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងអន្តរជាតិ និងជាកម្លាំងចលករដែលមិនអាចកាត់ថ្លៃបានសម្រាប់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។

ក្រឡេកថយក្រោយរំលឹកពីអតីតកាល សាធារណរដ្ឋប្រជាមានិតចិនដែលមានអាយុ៧៥ឆ្នាំគិតដល់ឆ្នាំ២០២៤នេះទទួលបាននូវមហាសមិទ្ធផលទាំងឡាយគឺពិតជាមិនអាចកាត់ផ្តាច់ពីសម្លេងទំនាក់ទំនងរវាងប្រជាជនចិននិងប្រជាជនបរទេសនានានៅជុំវិញពិភពលោកឡើយ។ ច្បាស់ណាស់ថាប្រទេសដែល ពោរពេញដោយស្មារតីមិត្តភាពជាមួយចិន ជជែកពីកិច្ចកសាងសហគមន៍ជោគវាសនារួមជាមួយចិន បានចែករំលែកភាពសុខដុមរមនាជាមួយប្រជាជនចិន ហើយទាំងចិន ទាំងប្រទេសទាំងឡាយនោះបានរួមគ្នាយ៉ាងសកម្មក្នុងចលនាទំនើបភាវូបនីយកម្មសង្គមនិយមរបស់ប្រទេសចិន ដែលនេះមិនត្រឹមតែទទួលបានផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគីទាំងអស់ថែមទៀតផង។

ឆ្នាំ២០២៤ ជាពេលវេលាដ៏ល្អនៃការចេញដំណើររួមគ្នាក្នុងការចារឹកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយយើងរៀនសូត្រពីគ្នាទៅវិញទៅមកជាពិសេសការយល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលដើម្បីគេចចេញផុតពីឱ្យសោកនាដកម្មជាច្រើនដែលបាននិងកំពុងបន្តកើតឡើងនៅក្នុងសង្គមមនុស្ស។ សមាគមមិត្តភាពរបស់បណ្តាប្រទេសទាំងអស់នឹងបន្តចូលរួមជាមួយសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសដោយអនុញ្ញាតឱ្យប្រជាជនយើងទាំងអស់បានរួមគ្នាគូររូបភាពអរិយធម៌ដែលជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិដោយគំនិតបើកចំហនិងបរិយាប័ន្ន។ ទាំងអរិយធម៌ចិន ទាំងអរិយធម៌របស់ជាតិសាសន៍នីមួយៗបានភ្ជាប់មកជាមួយនូវឧត្តមគតិ និងសេចក្តីប្រាថ្នាជាទូទៅរបស់មនុស្សជាតិ ក្នុងការអភិវឌ្ឍ និងវឌ្ឍនភាព ហើយអរិយធម៌ចិនរួមជាមួយអរិយធម៌មនុស្សជាតិ គឺជាអ្នកការពារនូវគុណតម្លៃនានាក្នុងស្មារតីប្រកបដោយបរិយាប័ន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយស្វែងរកនូវគុណតម្លៃរួមនៅក្នុងប្រពៃណីវប្បធម៌រៀងៗខ្លួនរបស់ប្រជាជនយើងថែមទៀតផង។ បន្ថែមពីលើនេះ មរតកនៃទំនាក់ទំនងល្អរវាងប្រជាជនចិននិងប្រជាជនបរទេសបាននិងកំពុងពង្រឹងនិងពង្រីក ពន្លាតដោយយុវជនជំនាន់ក្រោយ ស្របនឹងទស្សនៈដែលថា «ចាស់ដឹងផ្លូវ ចាស់មានបទពិសោធន៍ ហើយក្មេងមានថាមភាព មានភាពនវានុវត្ត» ដែលតាមរយៈនេះ សមាគមមិត្តភាពបានក្លាយជាវេទិកានៃការរួមកម្លាំងរវាងអ្នកជំនាន់មុននិងយុវវ័យដើម្បីបង្កើនល្បឿនលើវិថីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
អនាគតបន្តទៅមុខ ចិននៅបន្តជជែកពីមិត្តភាពដើម្បីបង្កើនភាពរីករាយរវាងប្រជាជននិងប្រជាជន ហើយ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាសម្លេងរួមរបស់ប្រជាជននៃគ្រប់បណ្តាប្រទេសទាំងអស់។ សហគមន៍នេះជាការអំពាវនាវរួមគ្នារបស់មនុស្សជាតិដែលមានអនាគតរួមគ្នា ហើយប្រទេសចិនបានឈរយ៉ាងរឹងមាំលើយន្តការដោយមានក្នុងរយៈពេល៧០ឆ្នាំកន្លងមករបស់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយមិត្តភក្តិមកពីជុំវិញពិភពលោកផ្តល់ការលេងពេញលេញចំពោះតួនាទីពិសេសនៃការទូតរវាងប្រជាជន និងប្រជាជន និងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ សមាគមមិត្តភាពជាកិច្ចខិតខំរួមគ្នារវាងប្រជាជនចិនជាមួយមិត្តបរទេសជាច្រើនជំនាន់ដែលបានសាបព្រោះនូវគ្រាប់ពូជមិត្តភាពរវាងចិននិងបរទេស ឬរវាងបរទេសនិងចិនឲ្យបានលូតលាស់ទៅជាដើមឈើបៃតងស្រស់មានជីជាតិល្អ។ ជជែកពីមិត្តភាព រួមជាមួយស្មារតីថែរក្សាសន្តិភាពគឺពិតជាបានចូលរួមក្នុងការធានានូវលំហូរនៃទេពកោសល្យ និងគំនិតយ៉ាងល្អរវាងប្រជាជន និងប្រជាជន ដែលបានផ្តល់ឱកាសដល់រដ្ឋាភិបាលអាចអនុវត្តគម្រោង«រយ ពាន់ ម៉ឺន សែន» ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងបរទេស។ ការលើកតម្កើងតម្លៃរួមនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិ នោះយើងនឹងរួមគ្នាជាមួយចិនក្នុងការកសាងផែនដីយើងរស់នៅជាមួយគ្នាឱ្យមានសន្តិភាព សុខដុមរមនា ព្រមទាំងពង្រីកកាន់តែទូលាយនិងបើកចំហនូវយន្តការពហុប៉ូល។

ជារួម ក្នុងរយៈពេល៧០ឆ្នាំនៃគោលការណ៍សន្តិភាព និងស្មារតីមិត្តភាពដែលចិនបានជជែកជាមួយពិភពលោកតាមរយៈសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ជាការគូសរំលេចដោយឥតលាក់លៀមពីអមតភាពនៃទំនាក់ទំនងជាប្រពៃណី មិត្តភាព ភាតរភាពរវាងប្រជាជាតិនៃប្រទេសចិន និងបរទេស ដោយប្រកៀកស្មារួមគ្នាក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង