**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប

កម្ពុជាចង់ស្វែងយល់ពីការគ្រប់គ្រងតំបន់ព្រៃលិចទឹកនៅទីក្រុងហីឡុងជាំងប្រទេសចិន

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង តាវៃ ប្រធានគណៈប្រតិភូសភាខេត្តហីឡុងជាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា-ចិន តាំងពីជំនាន់មុនរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបានលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូត កាន់តែរឹងមាំនិងស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីជាចលករថ្មីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការពង្រឹងកិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆានិងអង្ករជាដើម។

ឯកឧត្តមប្រធានគណៈកម្មការទី៥ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កម្ពុជាខិតខំប្រឹងប្រែងពង្រឹងគុណភាព និងស្តង់ដារទំនិញកសិកម្ម ដើម្បីឱ្យការធ្វើពាណិជ្ជកម្មរបស់យើងកាន់តែទូលំទូលាយ ព្រមជាមួយនឹងការពង្រឹងវិស័យទេសចរណ៍ សាសនា​ និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាសម្បត្តិវប្បធម៌របស់កម្ពុជា និងសំណូមពរឱ្យភាគីចិនពិនិត្យទៅលើព័ត៌មានមិនពិតមួយចំនួនដែលបានបង្ហោះ នៅលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន និងដែលអាចធ្វើឱ្យទេសចរជនជាតិចិនមានការយល់ច្រឡំអំពីកម្ពុជា។

ឯកឧត្តម វ៉ាង តាវៃ បានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាកិច្ចការអាទិភាព ជាពិសេសកម្ពុជា ព្រោះប្រជាជនចិនស្រឡាញ់កម្ពុជា និងអះអាងថាអង្ករ​ និងកសិផលកម្ពុជា​ នឹងមានចរាចរណ៍នៅលើទីផ្សារខេត្តហីឡុងជាំង។

ឯកឧត្តមក៏បានជម្រាបជូនផងដែរអំពីសក្តានុពលបច្ចេកវិទ្យា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌ នៃខេត្តហីឡុងជាំង ជាពិសេសសក្តានុពលភូមិសាស្រ្តក្នុងខេត្តនេះដែលស្ថិតនៅ ភាគឦសាននៃប្រទេសចិន មានផ្ទៃដីប្រមាណ៤៧ម៉ឺនម៉ែត្រការ៉េ ដែលជិតពាក់កណ្តាលនៃផ្ទៃដីនេះគ្របដណ្តប់ទៅដោយព្រៃលិចទឹក និងបានក្លាយជាតំបន់ទេសចរណ៍គួរជាទីចាប់អារម្មណ៍ ជាមួយនឹងភាពអស្ចារ្យនៃចម្លាក់ទឹកកក។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបាន គោរពអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅទស្សនកិច្ចនៅខេត្តហឺឡុងជាំង ក្នុងកំឡុងខែមករានិងខែកុម្ភៈដែលជាពេលវេលាល្អបំផុតក្នុងការទស្សនា ចម្លាក់ទឹកកកស្នាដៃល្អឯករបស់ប្រជាជនចិន។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៥ បានទទួលយកសំណើនេះ នឹងជម្រាបជូនថ្នាក់ដឹកនាំក្នុងការពិចារណាទៅពេលវេលាសមស្របណាមួយ។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា កម្ពុជាមានព្រៃលិចទឹកនៅតាមតំបន់បឹងទន្លសាបប្រមាណជា៥០%នៃផ្ទៃប្រទេស ដូច្នេះកម្ពុជាមានបំណងចង់ស្វែងយល់អំពីការអនុវត្តល្អ ទាក់ទងនឹងវិស័យកសិកម្ម ព្រៃឈើ ទេសចរណ៍ និងវប្បធម៌នៅខេត្តហីឡុងជាំងនិងបានស្នើឱ្យសភាខេត្តហីឡុងជាំងពិចារណាធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តណាមួយ នៃប្រទេសកម្ពុជាលើវិស័យដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនទាំងសងខាង។

សូមជម្រាបជូនថា គណៈប្រតិភូសភាដែលដឹកនាំដោយ ឯកឧត្តម វ៉ាង តាវៃ អគ្គនាយករងនៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង គឺជាគណៈប្រតិភូទី១ដែលមកទស្សនកិច្ចនៅកម្ពុជា តាមរយៈការអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MOU) រវាងរដ្ឋសភាកម្ពុជានិងសភាប្រជាជនចិន និងការចុះ MOU រវាងអគ្គលេខាធិការដ្ឋាននៃសភាប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង