**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះអង្គការ UNICEF ដែលជានិច្ចកាលបានជួយទាំងផ្នែកថវិកានិងបច្ចេកទេសដល់កម្ពុជា លើកការងារបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Anirban Chatterjee តំណាងអង្គការ UNICEF ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងផែនការ។ ជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពិភាក្សា និងផ្ដល់ជូនការណែនាំពីសំណាក់ភាគីក្រសួងផែនការ ដល់ភាគី UNICEF ស្ដីពីការកសាងសមត្ថភាពពាក់ព័ន្ធនឹងការរៀបចំផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ (SNA, sub-national administrations)។

ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាឱកាសនេះ ភាគីទាំងពីរ UNICEF និងក្រសួងផែនការ បានឯកភាពលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលក្នុងនោះរួមមាន (១) វគ្គបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ ដែលនឹងរៀបចំឡើង ក្នុងខេត្តចំនួន៣ គឺ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តព្រះវិហារ ហើយបន្ទាប់មកនឹងរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីមន្ទីរផែនការរាជធានី ខេត្តទាំង២៥ (២) ភាគី UNICEF នឹងសហការជាមួយក្រសួងផែនការ លើការជួយបណ្ដុះបណ្ដាល នឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធមូលដ្ឋានទិន្នន័យឃុំសង្កាត់ (CDB) ព្រមទាំងគិតគូរលើការជួយទាំងធនធានថវិកា និងជំនាញបច្ចេកទេស (៣) ភាគី UNICEF នឹងជួយធ្វើបច្ចុប្បន្នភាពកម្រងសំណួរអង្កេតប្រជាសាស្ត្រ និងសុខភាព (CDHS) និងអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) រួមទាំងកម្រងសំណួរ CDB ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអង្គការ UNICEF ដែលជានិច្ចកាលបានជួយទាំងផ្នែកថវិកានិងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ លើកការងារបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងជំនួយបច្ចេកទេស ជំនាញនានា ពាក់ព័ន្ធវិស័យផែនការ ស្ថិតិ ប្រជាជននិងអភិវឌ្ឍន៍ ដែលរួមចំណែកក្នុងការការពារនិងលើកកម្ពស់សិទ្ធិកុមារ រួមទាំងតម្រូវការមូលដ្ឋានរបស់កុមារ ពង្រីកឱកាសអភិវឌ្ឍសមត្ថភាព ឆ្លើយតបភាពអាសន្នរបស់កុមារ និងលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រីនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF ដែលបានជួយដល់ក្រសួងផែនការ លើការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ត្រង់ជំពូកការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ផងដែរ។

ជាទីបញ្ចប់ សមភាពភាគីទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសម្រេចការអនុវត្តកម្មវិធីប្រចាំប្រទេសរបស់អង្គការ UNICEF ដែលរួមចំណែកក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការរីកចម្រើនប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង