រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្ដមបានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ជាមួុយគ្នានោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានអំពាវនាវដល់បងប្អូនចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាឱ្យបានច្រើនកុះករផងដែរ៕