រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាល សន្លឹកកិច្ចការ បេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលកំណែវិទ្យាល័យជាស៊ីមសន្ធរម៉ុក
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការចុះអក្សរសម្ងាត់ និងកាត់ ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យជាស៊ីមសន្ធរម៉ុក មុខវិជ្ជាភាសាបរទេស ដោយក្នុងនោះមាន ឯកឧត្តម កែ ប៊ុនខៀង គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែវិ.ជាស៊ីមសន្ធរម៉ុក ឯកឧត្តម គួច គូលំអ ប្រធានមណ្ឌលកំណែ លោក យឹម សុខា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលកំណែ កំពុងមានភាពមមាញឹក ក្នុងការរាប់ពិនិត្យផ្ទៀងផ្ទាត់ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀម រៀបចំដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕