**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

បណ្ឌិត យង់ ពៅ៖ ផ្ដើមចេញពីករណីបុគ្គល លី សាម៉េត រដ្ឋាភិបាលត្រូវតែបន្តជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាទូទៅដោយមិនចំពោះ ដើម្បីសងភាពស្អាតស្អំដល់សង្គមកម្ពុជា

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសច្រានចោលជាសាធារណៈ នូវការភ្ជាប់ឈ្មោះសម្ដេចទៅនឹងការសូកប៉ាន់ដើម្បីទទួលបានតួនាទី ដែលធ្វើឡើងដោយលោក លី សាម៉េត អតីតទីប្រឹក្សាសម្ដេចតេជោផ្ទាល់។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺ លោក ដួង តារា ដែលជាអតីតជំនួយការរបស់សម្ដេចតេជោ ក៏ត្រូវបានចាប់ខ្លួនផងដែរពាក់ព័ន្ធនឹងការឆបោក។ នេះគឺជាការអនុវត្តច្បាប់ដែលមានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាល់ជនគ្រប់រូបដែលប្រព្រឹត្តបទល្មើស អាជ្ញាធរត្រូវតែចាត់វិធានការទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។

រាល់បុគ្គលទាំងឡាយដែលបានប្រព្រឹត្តបទល្មើសទាំងអស់ រាប់ចាប់តាំងពីការឆបោក និងអំពើពុករលួយជាដើម គួរតែត្រូវបានផ្ដន្ទាទោសស្របទៅតាមខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ ដូចជាច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធដទៃទៀត ដែលមានកំណត់នៅកម្ពុជា ដើម្បីផ្ដល់ភាពស្អាតស្អំដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ភាពស្អាតស្អំដល់សង្គមជាតិកម្ពុជាទាំងមូល។

ជាមួយគ្នានេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តច្បាប់ដោយគ្មានការរើសអើង និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយគ្មានការលើកលែងឡើយ ព្រោះបុគ្គលទាំងអស់ រាប់ចាប់តាំងពីរប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមាជិករាជរដ្ឋាភិបាលផងដែរ សុទ្ធសឹងតែត្រូវរស់នៅក្រោមបន្ទាត់នៃច្បាប់ ដើម្បីចៀសវាងមុខមាត់ប្រទេសកម្ពុជាត្រូវបំផ្លាញដោយសារតែអំពើល្មើសច្បាប់ ដូចជាការឆបោកនេះជាដើម។ បទល្មើសទាំងឡាយ ដែលជនប្រព្រឹត្តអាចរត់រួចខ្លួនពីសំណាញ់ច្បាប់បាន នឹងធ្វើឱ្យប្រទេសកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្កការព្រួយបារម្ភដល់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក មានការខ្លាចរអារក្នុងការបោះទុនវិនិយោគ មិនហ៊ានរកស៊ីនៅក្នុងប្រទេសកម្ពុជានោះទេ។

ការអនុវត្តច្បាប់នេះទៀតសោត ត្រូវតែអនុវត្តដោយស្មើភាព ស្មើមុខ ស្មើមាត់ អនុវត្តជាទូទៅ ចំពោះគ្រប់បុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ ទាំងក្នុងករណីដូចគ្នា ឬផ្សេងៗគ្នាក៏ដោយក្ដី ដរាបណាទង្វើទាំងនោះ ប្រាសចាកពីច្បាប់ដែលបានចែង គឺត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ការពង្រឹងនូវការអនុវត្តច្បាប់បានត្រឹមត្រូវ និងយុត្តិធម៌ ដែលធ្វើឡើងជាទូទៅ មិនចំពោះ នឹងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គមជាតិ៕

ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង