អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាស្រមថ្មីព្រះគណេស ក្នុងក្រុងសំរោង
ភ្នំពេញ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាស្រមថ្មីព្រះគណេស ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថា ប្រជាពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការជុំវិញខេត្តឧត្តរមានជ័យ រីករាយជ្រះថ្លាក្នុងពិធីក្រុងពាលីសាងសង់អាស្រមថ្មីព្រះគណេសនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងសូមបារមីព្រះគណេសតាមបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនរហូតតទៅ ៕