**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ពលរដ្ឋនៅតំបន់នោះ

ភ្នំពេញ៖ នាព្រឹកថៃ្ងអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន ១កន្លែងមានប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា៖ ស្ពាននេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពទ្រុឌទ្រោម និងមានមានប្រជាពលរដ្ឋចំនួន ៥ភូមិ ឆ្លងកាត់ស្ពាននេះជាអចិន្រ្ដៃយ៍ គឺភូមិទួលវិហារ ភូមិរបោះព្រីង ភូមិក្តីស្លា ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ សម្រាប់ក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលាបឋមសិក្សាស្វាយយា និងអនុវិទ្យាល័យកៀនតាស៊ីវ អ្នកជំងឺទៅមន្ទីរពេទ្យ កម្មករទៅធ្វើការនៅរោងចក្រនិងការធ្វើចរាចរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានាក្នុងខេត្តផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សា ដើម្បីមានលទ្ធភាពសាងសង់ជាស្ពាន ឬជាទំបន់បង្ហៀរ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង