រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារ និងពិសាអាហារ ជាមួយសហជីពមូលដ្ឋាន ក្នុងខេត្តសៀមរាប
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលាឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ និងពិសាអាហារ ជាមួយសហជីពមូលដ្ឋាន ក្នុងខេត្តសៀមរាប។
ជំនួបពិភាក្សាការងារ និងពិសាអាហារនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលា និងទស្សនកិច្ចរួមគ្នារវាងតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល សរុបប្រមាណ ៣០០នាក់ នៅខេត្តសៀមរាប ៕