ឯកឧត្តម គីម រិទ្ធី និងឯកឧត្តម គង់ ពុទ្ធិការ អញ្ជើញសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ។
ពិធីនេះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងលោកអភិបាលស្រុកគូលែន នៅរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕