លោក ខៀវ សំណាង នាំយកនូវសម្ភារ: គ្រឿងឧបភោគ បរិភោគ និងបច្ច័យរបស់លោក ហេង ប៊ុនទី ប្រគល់ជូនគ្រួសារសពចំនួន ០៣គ្រួសារ ដែលជួបការលំបាក និងមានជីវភាពខ្វះខាត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក ខៀវ សំណាង ប្រធានក្រុមការងារចុះជួយភូមិ១ សង្កាត់លេខ៤ ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ និងអ្នកស្រី ថុង សារ៉េម ជំនួយការភូមិ១ បានជួបសំណេះសំណាល និងនាំយកនូវសម្ភារ: គ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលបុណ្យមួយចំនួនរបស់លោក ហេង ប៊ុនទី សមាជិកអចិន្រ្តៃយ៍ នៃគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ប្រគល់ជូនគ្រួសារសពចំនួន ០៣គ្រួសារ ដែលជួបការលំបាក និងមានជីវភាពខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ស្ថិតក្នុងក្រុមទី១៨,៤២,៤៣ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងនោះអំណោយ ក្នុង០១គ្រួសារសព (ទាំង០៣សព) ទទួលបាន រួមមាន៖ អង្ករ ចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, ទឹកក្រូច ចំនួន ០១កេស, ទឹកបរិសុទ្ធ ចំនួន ០២យួរ, បច្ច័យចូលបុណ្យ ចំនួន ២០០,០០០រៀល និងបច្ច័យបុណ្យបន្ថែមរបស់ក្រុមការងារភូមិ១ (០៣សព) ចំនួន ៣៥០,០០០រៀល, លោក សេង វុទ្ឋី (០៣សព) ចំនួន ១៥០,០០០រៀល, អ្នកស្រី ថុង សារ៉េម (០១សព) ចំនួន ៥០,០០០រៀល, លោក ស៊ុំ សំបូរ (០១សព) ចំនួន ៥០,០០០រៀល សរុបបច្ច័យបុណ្យ ទាំង ០៣គ្រួសារសព ចំនួន ១,២០០,០០០រៀល ៕