អភិបាលខេត្តពោធិ៍សាត់ ចុះជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយការផ្ទុះធុងហ្គាសជាច្រើនធុង ក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់
ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយការផ្ទុះធុងហ្គាសជាច្រើនធុង ក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដោយស្មោះចំពោះកម្លាំងនគរបាលពន្លត់អគ្គិភ័យខេត្ត និងរដ្ឋបាលក្រុង កម្លាំងអាវុធហត្ថខេត្ត ពិតជាបានយកចិត្តដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចដោយការទទួលខុសត្រូវ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋរបស់យើងបានយ៉ាងពិតប្រាកដ ៕