**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម

អភិបាលខេត្តព្រះវិហារ បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូប ដែលពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋានប្រាសាទកោះកែរ ស្ថិតតក្នុងឃុំស្រយង់ ស្រុកគូលែន។

នៅក្នុងឱកាសនេះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់ស្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ពិសេសគឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកែរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយរលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ។

ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងណែនាំមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងការពារអភិរក្ស និងជំរុញផ្សព្វផ្សាយបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងខេត្តឱ្យបានច្រើនកុះករ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ការដាំដុះបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ផ្តល់ការគាំទ្រលើការវិនិយោគ វិស័យទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិ និង ភ្ញៀវទេសចរណ៍ចូលមកបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង