**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយឈរលើអភិក្រមរក្សាចាស់ បង្កើនថ្មី សម្រាប់ទីផ្សារ និងពាណិជ្ជកម្មរបស់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយឈរលើអភិក្រមរក្សាចាស់ បង្កើនថ្មី សម្រាប់ទីផ្សារ និងពាណិជ្ជកម្មរបស់កម្ពុជា ពីព្រោះដើម្បីឈានទៅកម្ពុជាចាកចេញពីប្រទេសក្រីក្រ ចាំបាច់គឺត្រូវពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារខាងក្រៅ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់របស់កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិមុន គ្រាន់តែពេលនេះ ដើម្បីឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនគឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅរបស់យើងមិនប្រែប្រួលទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបើកច្រកពាណិជ្ជកម្ម គឺជាការលំបាកមួយហើយ ប៉ុន្ដែការរក្សាបាននូវច្រកដែលបើកនោះ គឺរឹតតែលំបាកថែមទៀត ដូច្នេះហើយវិស័យឯកជន ដែលជាអ្នកផលិត ត្រូវតែធ្វើយ៉ាងណារក្សាឱ្យបាននូវស្ដង់ដា និងគុណភាពផលិតផលរបស់កម្ពុជា ឱ្យមានស្ដង់ដាល្អ និងមានទំនើបកម្មជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង