**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ

សម្ដេចធិបតី៖ កម្ពុជាត្រូវការសន្ដិភាព ដាច់ខាតមិនចូលរួមជាមួយយន្ដការណាដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព ស្ថិរភាពឡើយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ កម្ពុជាត្រូវការសន្ដិភាព ដូចនេះដាច់ខាតមិនចូលរួមជាមួយយន្ដការណាដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព ស្ថិរភាពឡើយ ហើយកម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះជាគោលនយោបាយរបស់កម្ពុជា, យើងចូលរួមជាមួយប្លុក យើងចូលជាមួយយន្តការដែលមានទិសដៅរួម បង្កើតឡើងក្នុងការថែរក្សាសុខដុមរមណីយកម្ម សុខសន្តិភាព វិបុលភាព នៅក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ពីព្រោះកម្ពុជា ត្រូវការសន្តិភាព សន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន ប៉ុន្តែ សន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ ព្រោះវាពាក់ព័ន្ធយើងដែរ គ្រាន់តែគេវៃគ្នានៅ អ៊ុយក្រែន ថ្លៃទំនិញឡើងថ្លៃ, គ្រាន់តែវៃគ្នានៅតំបន់មជ្ឈឹមបូព៌ា ការដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម ត្រូវពន្យាពេលដែលធ្វើឱ្យទំនិញឡើងថ្លៃ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើនៅក្នុងតំបន់មានជម្លោះ តើស្ថានភាពសេដ្ឋកិច្ចនឹងទៅជាយ៉ាងណា? ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋតែម្តង។ ដូច្នេះ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិករបស់អាស៊ាន គឺប្តេជ្ញាចិត្តចូលរួមជាមួយនឹងយន្តការណាដែលបានផ្តល់ផលប្រយោជន៍ក្នុងការថែរក្សាសន្តិភាព មិនបង្កើតឡើងដើម្បីប្រឆាំងនឹងប្រទេសណា ឬប្លុកណានោះទេ និងមិនប្រកួតប្រជែង ប៉ុន្តែ ជាសមាហរណកម្ម ដើម្បីបំពេញឱ្យគ្នាទៅវិញ ទៅមក និងជាពិសេសជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ការថែរក្សាសន្តិភាព និងស្ថិរភាព។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា សម្រាប់យន្តការទាំងឡាយពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច គឺកម្ពុជា នៅតែបន្ត ដើម្បីឱ្យកម្ពុជា ព្រមទាំងប្រទេសនៅតំបន់មានលទ្ធភាពពង្រីកខ្លួន ពង្រីកលទ្ធភាព នៅលើគ្រប់វិស័យដើម្បីឱ្យប្រទាក់ក្រឡាជាមួយគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងបន្តចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ចំពោះយន្តការទាំងឡាយណាដែលមានលក្ខណៈរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រឆាំងជាមួយនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ប៉ុន្តែ បើបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងប្រទេសណា កម្ពុជានឹងមិនចូលរួមជាដាច់ខាត ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិករបស់អាស៊ាន ធ្វើយ៉ាងថែក្សាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ដើម្បីឱ្យតំបន់មានសន្តិភាព សម្រាប់ផ្តល់ផលប្រយោជន៍ដល់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង