**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ ជាការរួមវិភាគទានរបស់សភាកម្ពុជានៅក្នុងការកសាងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីអគ្គលេខាធិការជាសេនាធិការ ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) នៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសន្និបាតនេះឱ្យសកម្ម និងផុលផុស តាមរយៈការចូលរួមពិភាក្សា ចែករំលែកទស្សនៈ បទពិសោធន៍តាមមូលបទ ឬប្រធានបទនៃមហាសន្និបាតនិងកិច្ចប្រជុំពាក់ព័ន្ធនានា សំដៅធ្វើឱ្យការចូលរួមរបស់សភាកម្ពុជា ក្នុងមហាសន្និបាតជាផ្នែកសំខាន់រួមចំណែកដល់ការកសាងសុខសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្ន ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ ស្របតាមគោលការណ៍របស់អាយប៉ា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ មុនពេលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ បានធ្វើឡើងនៅព្រឹកចន្ទថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា។

សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមហាសន្និបាតអាយប៉ាលើកទី៤៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។

នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥នេះ មានវេទិកានិងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួម រួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍ ជាដើម។ នៅអំឡុងពេលចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគី ពហុភាគីមួយចំនួនទៀត ជាមួយគណៈប្រតិភូសភាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងមហា សន្និបាតអាយប៉ាលើកទី៤៥ ផងដែរ។

បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានប្រតិភូសភាកម្ពុជា ដែលបានបែងចែកភារកិច្ចត្រូវចូលរួមកិច្ចប្រជុំនីមួយៗរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំបានយ៉ាងល្អរបស់សមាជិកប្រតិភូទំាងអស់។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិកគណៈប្រតិភូ បន្តត្រួតពិនិត្យ រៀបចំឯកសារជាមួយភាគីពាក់ព័ន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមរបស់សភាកម្ពុជា នៅក្នុងមហាសន្និអាយប៉ាលើកទី៤៥នេះ ទទួលបានលទ្ធផលល្អ នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋកម្ពុជានិងពលរដ្ឋអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់ប្រតិភូសភាកម្ពុជា ដែលត្រូវចូលរួមកិច្ចប្រជុំនៅក្នុងគណៈកម្មាធិការសេចក្តីថ្លែងការណ៍រួម ត្រូវខិតខំប្រមូលផ្តុំនូវលទ្ធផលការងារតាមគណៈកម្មាធិការនីមួយៗ បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមដ៏មានសារៈសំខាន់ ឱ្យបានគ្រប់ដណ្តប់លើគ្រប់វិស័យ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងមូល។

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា តាមរយៈវេទិកាអន្តរសភាដ៍សំខាន់នេះ ផ្តល់ជាឱកាសដល់ការលើកកម្ពស់វិស័យការទូតសភាកម្ពុជា និងការលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។

សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈប្រតិភូទំាងអស់ សូមធ្វើការអញ្ជើញគណៈប្រតិភូសភាបណ្តាប្រទេសជាមិត្តមកចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង