ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាប្រធានអមដោយអនុប្រធាន៨រូបផ្សេងទៀត។