**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវពន្លឿនការស្ថាបនា

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ រួមទាំងសំណង់សិល្បការមួយចំនួន ឆ្ពោះទៅតំបន់ដីសម្បទានរបស់រដ្ឋ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យចាកចេញពីតំបន់អភិរក្សធនធានធម្មជាតិអន្ទង់អាំង ភ្នំ១៥០០ ត្រូវពន្លឿនការស្ថាបនា ធ្វើយ៉ាងណាឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញបែបនេះ នៅសាលប្រជុំសាលាស្រុកវាលវែង ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានការចូលរួមពី ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួង បាននឹងកំពុងរៀបចំ តំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ឱ្យទៅជាបៃតង និងជាតំបន់អភិរក្សធនធានធម្មជាតិគ្មាន២ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ខូយ រីដា បានបន្តថា ការសម្រេចអភិរក្សតំបន់អន្ទង់អាំង ភ្នំ១៥០០នេះទៀតសោធ គឺជាសេចក្តីប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទូចចង់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ រក្សាទុកតំបន់នេះ ឱ្យក្លាយជាតំបន់អភិរក្សធនធានធម្មជាតិដូចពីមុន ដោយមិនឱ្យមានការសាងសង់សំណង់អនាធិបតេយ្យ ឬកាន់កាប់ខុសច្បាប់នោះឡើយ។

ស្របពេលគ្នានោះ ក្រុមការងារអន្តរក្រសួង ដោយទទួលបានអនុសាសន៍ណែនាំ និងគោលការណ៍ឯកភាព ពីប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ និងរកទីកន្លែងថ្មីស្របច្បាប់ ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញ ចំនួន៧០គ្រួសារ/៩៨គ្រួសារ ផ្ទៃដីត្រូវដោះស្រាយប្រមាណជាង១០០ហិកតា ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង «ត្រង់ចំណុចអូរ១ អូរ២» ដែលក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ដីមានជីវជាតិល្អ និងក្បែរទីប្រជុំជន នៃឃុំប្រម៉ោយផ្ទាល់តែម្តង។

គួរជម្រាបជូនថា ខ្សែផ្លូវកៅស៊ូ រួមតាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវសាងសង់ធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ មានប្រវែងសរុបចំនួន៦គីឡូម៉ែត្រ ដោយមានសំណង់សិល្បការ «ទំនប់បង្ហៀរចំនួន២កន្លែង និងលូកាត់ផ្លូវចំនួន៧កន្លែង» តភ្ជាប់ពីផ្លូវជាតិលេខ១០ មានទទឹងផ្លូវ៣០ម៉ែត្រ ក្រាលកៅស៊ូទ្រូងផ្លូវ ទំហំ១០ម៉ែត្រ បច្ចុប្បន្នសម្រេចស្ថាបនាបានជាង៤០%ហើយ ៕

អត្ថបទដែលជាប់ទាក់ទង