ក្រសួងសាធារណការ ប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្តីពីផែនការសកម្មភាពសម្រាប់សិក្សាលម្អិតគម្រោង
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្តីពីផែនការសកម្មភាពសម្រាប់សិក្សាលម្អិតគម្រោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Engineering Corporation និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាលម្អិតទៅលើការរចនា និងសាងសង់ស្ពានឱ្យស្របតាមបទដ្ឋានបច្ចេកទេស ទីតាំងភូមិសាស្រ្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនប្រសិទ្ធភាព សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលជាងមុន និងអាចបញ្ចៀសបានកត្តាដែលអាចប្រឈមដល់គម្រោង៕