មុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មជាច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច នៅខេត្តបាត់ដំបង
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនា ថ្ងៃទី១០ខែ តុ លា ឆ្នាំ ២០២៤ កម្លាំងនគរបាលផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន រួមជា មួយសមត្ថកិច្ចនគរបាលនា យក ដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ច នគរ បាលនៃស្នងការដ្ឋាននគរ បាលខេត្តកណ្តាល សមត្ថកិច្ចនគរ បាលស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកសង្កែ និងស្រុករតនមណ្ឌល ក្នុងនោះមានលោកវរសេ នី យ៍ ឯក ឈឿង គឹម សុង ស្នងការរងដឹកនាំការិយាល័ យ នគរបាលព្រ ហ្មទណ្ឌកម្រិតស្រាល លោកវរ សេ នី យ៍ ឯក ចៀក ថានិន នាយការិ យាល័យន គរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការ បង្ក្រាបករណី លួ-ចមានស្ថាន-ទម្ងន់ទោ-ស ( គា-ស់ទម្លុះ-ទម្លា -យ )និងបានធ្វើការនាំ-ខ្លួ-នជនសង្ស័យ ០៣ នាក់មកកាន់ស្នងការដ្ឋាន។
ជនសង្ស័យ ០៣នាក់នោះរួមមាន៖
១-ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុ ស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំ ពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមា នជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
-*វត្ថុតាងដកហូតរួមមាន ៖
– រថយន្ត ០១ គ្រឿង ម៉ាកTOYO TA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788
– តួណឺវីស ចំនួន ០២
– កាំ-បិ-តចំនួន ០១
-សម្ភារៈមួយចំនួនទៀត
សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពទៅ-គា-ស់-បង្អួចផ្ទះ ចូលទៅលួ-ចយក ទ្រព្យសម្បត្តិ ដែលករណីនេះជនរ ងគ្រោះប្តឹងចូលមកសមត្ថកិច្ចនគរបាល។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារ ភាពថា ៖ កន្លងទៅពួកខ្លួនធ្លាប់ធ្វើសកម្ម ភាពគា-ស់ផ្ទះលួ-ចយកទ្រព្យសម្បត្តិចំនួន ០៦ លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣ លើក ខេត្តប៉ៃលិនចំនួន ០២ លើក និងក្នុងខេត្តកណ្តាលចំនួន ០១ លើក ។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕