ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យកងប្រដាប់អាវុធរួមគ្នាថែរក្សាសន្តិភាព និងទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្តិភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវយ៉ាងទទួចដល់កងកម្លាំងប្រដាប់ អាវុធទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នាជាធ្លុងមួយដើម្បីបន្តថែរក្សាការពារនូវសុខសន្តិភាព ដែលថ្នាក់ដឹកនាំជំនាន់មុនរកបានដោយកម្រហើយត្រូវទប់ស្កាត់ឲ្យខាងតែ បានចំពោះជនជ្រុលនិយមណា ដែលមានចេតនាចង់បំផ្លិតបំផ្លាញសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។
សម្តេចធិបតីបានលើកឡើងថា សន្តិភាពគឺជាកត្តាដែលមិនអាចខ្វះបាន នៃ ការរីកចម្រើនរបស់ប្រជាជាតិនៃប្រទេសនីមួយៗ ហើយកងទ័ពគឺជាតួអង្គដ៏សំខាន់បំផុតក្នុងការថែរក្សាទឹក ដី និងថែរក្សាការពារនូវសុខសន្តិភាពនេះ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋនៃកម្ពុជាក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា មហិច្ឆ តាធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ គឺប្តេជ្ញាការពារឲ្យបានដាច់ខាតនៃការប៉ុនប៉ងណាមួយ ដែលបង្កើតភ្លើងសង្រ្គាម ដែលនាំឲ្យប្រទេសជាតិមានខ្ទេចខ្ទាំ៕