សម្ដេចធិបតី៖ យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឲ្យចូលនិវត្តន៍រក្សាទុកសិន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដល់គោលការណ៍ចំពោះយោធិន ដែលចូលនិវត្តន៍ត្រូវតែយកចិត្តទុកដាក់ហើយ ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន, យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឲ្យចូលនិវត្តន៍រក្សាទុកសិន។
សម្ដេចធិបតីបានថ្លែងថា យោធិនដែលនៅក្មេង តែដល់អាយុចូលនិវត្តន៍ ត្រូវរក្សាទុកសិនកុំទាន់ដាក់ឲ្យចូលនិវត្តន៍។
សម្ដេចធិបតី ក៏បានណែនាំឲ្យពិនិត្យមើលលក្ខខណ្ឌ នៃការចូលនិវត្តន៍របស់យោធិន, អាចតម្លើងអាយុដែលត្រូវចូលនិវត្តន៍ ហើយត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិនពិការ៕